សារ៉ាយ សក្ខណា លេចមុខចេញសម្តែងជាថ្មី ក្នុងរឿងភាគហង្សមាស! (មានវីដេអូ)

//s9.kh1.co/1a/1ac4376cbf04ba1ee376c8592bd340957adc96da.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

តារាសម្តែងដ៏ល្បីឈ្មោះយ៉ាងខ្លាំងកាលពីខ្ទង់ដប់ឆ្នាំំមុន អ្នកនាង សារ៉ាយ សក្ខណា បានលាចាកពីសិល្បៈអស់ច្រើនឆ្នាំគួរសម បន្ទាប់ពីបានរៀងការជាមួយអនិកជននៅអាមេរិក។

ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះយ៉ាងខ្លាំងកាលពីខ្ទង់ដប់ឆ្នាំំមុន អ្នកនាង សារ៉ាយ សក្ខណា បានលាចាកពីសិល្បៈអស់ច្រើនឆ្នាំគួរសម បន្ទាប់ពីបានរៀងការជាមួយអនិកជននៅអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាជារឿយៗអ្នកនាងតែបង្ហាញខ្លួនមិនឆ្ងាយដាច់ពីសិល្បៈឡើយ គ្រាន់តែមិនមានការសម្តែងជាថ្មីតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=548,h=521,q=100/59/59ad93c4c84a883e439bccbf3707cc844e560555.jpg

ថ្មីៗនេះទស្សនិកជនបានទទួលភាពភ្ញាក់ផ្អើលបន្ទាប់ពីឃើញការផ្សព្វផ្សាយរឿងថ្មីរបស់ទូរទស្សន៍ ហង្សមាស ដែលមានអ្នកនាង សារ៉ាយ សក្ខណា ជាតួឯក។

ទោះខានសម្តែងច្រើនឆ្នាំ តែតាមរយៈឈុតខ្លីៗឃើញថាទេពកោសល្យរបស់តារាឆ្នើមម្នាក់នេះនៅតែទាក់ចិត្តគួរឲ្យចង់ទស្សនា។

https://s9.kh1.co/__image/w=572,h=499,q=100/d5/d57f89fce683d63e4d5930cd977a641e36fed747.jpg

រង់ចាំទស្សនាទាំងអស់គ្នាថា តើការបង្ហាញខ្លួនសារជាថ្មីរបស់អ្នកនាងនឹងនាំទស្សនីយភាពមកបែបណាខ្លះ?

រឿង «ធាតុពិត» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV

https://s9.kh1.co/__image/w=650,h=510,q=100/89/8901c4ef11288602faa032a0824fafd2065a9148.jpg
https://s9.kh1.co/__image/w=650,h=920,q=100/b6/b68f5351239eb8af2e6f30f2ea155ce4052af26b.jpg
វីដេអូ
សារ៉ាយ សក្ខណា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T