ជាតារាល្បី ធ្លាប់រស់នៅបរទេស ផ្លាស់មកខ្មែរវិញ សារ៉ាយ សក្ខណា រស់នៅសែនសាមញ្ញ(មានវីដេអូ)

//s9.kh1.co/82/82ade74059bafd2a6afabce35e1ce14383c4deb9.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ជាតារាល្បី ធ្លាប់រស់នៅបរទេស តែផ្លាស់មកខ្មែរវិញ តារាសម្តែង សារ៉ាយ សក្ខណា រស់នៅសែនសាមញ្ញមិនប្រើជីវិតឡូយឆាយដូចគេ

រាជធានីភ្នំពេញ ៖ ក្រោយដកឃ្លាពីការងារសិល្បៈច្រើនឆ្នាំ ផ្លាស់ទៅរស់នៅជាមួយស្វាមីលើទឹកដីសហរដ្ឋអាមេរិក រហូតដល់សម្រាលកូនប្រុសទី២បានពេញរូបពេញរាងរួចមក មួយរយៈចុងក្រោយនេះ រូបនាងនិងគ្រួសារបានសម្រេចចិត្តផ្លាស់មករស់នៅស្រុកខ្មែរវិញ ខណៈមុខជំនួញក៏ត្រូវការអ្នកមើលការខុសត្រូវផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីរូបនេះធ្លាប់អះអាងក្តែងៗតាំងពីមិនទាន់វិលត្រឡប់មកទឹកដីកំណើត ថារូបនាងមិនបោះចោលការងារសិល្បៈជាដាច់ខាត ព្រោះតែការងារនេះហើយទើបធ្វើឲ្យ មហាជនជាច្រើនបានស្គាល់រូបនាងនិងមានជីវិតប្រសើរដូចសព្វថ្ងៃនេះ។

យ៉ាងណាក្តី ក្នុងនាមជាតារាល្បីឈ្មោះបោះសម្លេងច្រើនឆ្នាំក្នុងវិថីសិល្បៈ មានគេឯងស្គាល់ពេញទឹកពេញដី និងធ្លាប់ប្រើជីវិតរស់នៅក្រៅក៏ពិតមែន តែពេលវិលត្រឡប់មកស្រុកកំណើតវិញ តារាស្រីរូបនេះនិងគ្រួសារ ប្រើជីវិតសែនសាមញ្ញ គួរឲ្យសរសើរ។

ជាក់ស្តែងថ្មីៗនេះ តារាស្រី សារ៉ាយ សក្ខណា និងស្វាមី ជិះរ៉ឺម៉ក់ឥណ្ឌាទៅយកកូនៗចេញរៀនធ្វើព្រងើយ មិនខ្វាយខ្វល់មុខមាត់ជាតារាល្បី ធ្វើខ្លួនសាមញ្ញៗ ប៉ុន្តែជះចំហាយកក់ក្តៅពេញទី ធ្វើឲ្យហ្វេនៗជ្រួលជ្រើមចង់មានគ្រួសារគួរឲ្យរីករាយដូចIdolដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា
  តារាស្រី សារ៉ាយ សក្ខណា និងស្វាមី
  តារាស្រី សារ៉ាយ សក្ខណា និងស្វាមី
វីដេអូ
សារ៉ាយ សក្ខណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T