ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្ននាងកំពុងមាន ឈ្មោះបោះសម្លេងមិនធម្មតា នៅក្នុងវិស័យសិល្បៈ ដោយតាមរយៈការសម្តែងខ្សែភាពយន្តនានា ក៏ដូចជាថតស្ពតពាណិជ្ជកម្មធំៗជាដើម។

ជាការពិតណាស់ ចាប់តាំងពីអតីតFreshie Girl លេខ១នេះ ប្រឡូកខ្លួនចូលក្នុងវិស័យសិល្បៈកាលពីឆ្នាំមុនមក យើងសង្កេតឃើញថា ការខិតខំប្រឹងប្រែងតស៊ូរបស់នាង គឺតែងតែទទួលបានលទ្ធផលល្អ រីឯកេរ្តិ៍ឈ្មោះក៏ចាប់ផ្តើមកើនឡើងជាលំដាប់មកទល់បច្ចុប្បន្ននេះផងដែរ។

តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន

ជាក់ស្តែង ក៏ដូចជា កាលពីថ្មីៗនេះ តារាសម្តែង ស៊ីន យូប៊ីន ក៏បានបង្ហោះសាររំភើបចិត្ត ជាមួយរូបថតជាច្រើនសន្លឹក បង្ហាញពីអារម្មណ៍សាទរ ក្រោយពីខ្លួនទទួលបានពានរង្វាន់ «តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧» “Best Actress Award Of The Year” នៅក្នុងកម្មវិធីមហោស្រពភាពយន្តជាតិលើកទី៥ ដែលជាក្តីប្រាថ្នារបស់នាងជាយូរណាស់មកហើយ។

ហើយក្នុងនោះផងដែរ នាងក៏ទទួលបានសារអបអរសាទរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

សាររំភើបចិត្តរបស់ ស៊ីន យូប៊ីន
តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីនទទួលបានពានរង្វាន់ «តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន