ភ្នំពេញ៖ Miss Global កញ្ញាយស ផលីណា កូនកាត់អាមេរិក និង Miss Universe កញ្ញា ប៊ី សុធារី បវរកញ្ញាពីររូបដែលមានសម្រស់ស្រស់ស្អាត ដែលនឹងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ក៏មានការជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ដើម្បីលើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្តដល់បវរកញ្ញា ទាំងពីររូបនេះ ដើម្បីឱ្យបានទទួលជោគជ័យ។ 

កញ្ញាយស ផលីណា និងកញ្ញា ប៊ី សុធារី

ជាក់ស្តែងនៅក្នុងទំព័រហ្វេសប៊ុករបស់ MISS Cambodia Beauty Pageant បាននិយាយពីសម្រស់របស់បវរកញ្ញាទាំងពីរនេះ តាមរយៈការស្មានមើលនៅក្នុងស្នាមញញឹមរបស់អ្នកទាំងពីរ ក្នុងសារនោះគេបានលើកឡើងថា៖

«តើអ្នកអស់គ្នាស្គាល់ញញឹមបែបអប្សរាដែររឺទេ? សូមសម្លឹងមើលទៅកាន់ភ្នែករបស់បវរកញ្ញាកម្ពុជាទាំង២រូបនេះ ឲ្យកាន់តែយូរ។ ស្នាមញញឹមបែបអប្សរា គឺជាស្នាមញញឹមដែលមានតែមួយគ្មាន២ ដែលបង្ហាញពីភាពល្អគន់របស់នារីកម្ពុជា។ ស្នាមញញឹមបែបនេះមិនមែនមើលចំទៅលើមាត់នឹងធ្មេញនោះទេ គឺមើលទៅកែវភ្នែក ដែលបញ្ជេញមកបង្ហាញនូវភាពទន់ភ្លន់ រឹងមាំ។ តើសុធារី នឹង ផលីណា អាចនាំឈ្មោះកម្ពុជាឆ្លងទៅវគ្គផ្ដាច់ព្រាត់Top Semifinalist ដែររឺទេ? »។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ? 

Miss Global កញ្ញាយស ផលីណា
Miss Global កញ្ញាយស ផលីណា
Miss Universe កញ្ញា ប៊ី សុធារី
Miss Universe កញ្ញា ប៊ី សុធារី
សាររបស់ទំព័រហ្វេសប៊ុករបស់ MISS Cambodia Beauty Pageant

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី