អាមេរិក៖ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថា បវរកញ្ញាកម្ពុជាយើងកញ្ញា ប៊ី សុធារី គឺជា Miss Universe តំណាងប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតការប្រលងនៅលើឆាកអន្តរជាតិ ដែលនេះគឺជាមោទនភាពមួយដ៏ធំធេងរបស់ប្រទេសកម្ពុជា។

កញ្ញា ប៊ី សុធារី បវរកញ្ញាឯកកម្ពុជា

ហើយនៅថ្ងៃនេះ តាមរយៈហ្វេសប៊ុកផេក Miss Cambodia Beauty Pageant ក៏បានបង្ហាញរូបភាពរបស់បវរកញ្ញា ប៊ី សុធារី ដែលបានថតជាមួយនឹងបវរកញ្ញាមកពីប្រទេសដទៃៗទៀតយ៉ាងស្រស់ស្អាតផងដែរនៅលើទឹកដីអាមេរិក។

ចំណែកឯចំណុចសំខាន់គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺកញ្ញា ប៊ី សុធារី ជាកូនខ្មែរពិតៗ និងមានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញ ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់បរទេស ដែលពួកគេសុទ្ធតែជាកូនកាត់នោះឡើយ។

គួរឱ្យដឹងផងដែរថា ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe នឹងត្រូវប្រារព្ធធ្វើឡើងនៅ សហរដ្ឋអាមេរិក ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះហើយ។

ចូលរួមលើកទឹកចិត្តកញ្ញា ប៊ី សុធារី ពីចម្ងាយផងដែរ ដើម្បីឱ្យកញ្ញាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជូនមាតុភូមិកម្ពុជាយើង៕

ទស្សនាកម្រងរូបភាពខាងក្រោម ដែលបានដកស្រង់ចេញពីហ្វេសប៊ុក Miss Cambodia Beauty Pageant៖ 

កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេសថៃឡង់
កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី
កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេសម៉ាឡេស៊ី
កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេសហ្វីលីពីន
បវរកញ្ញាប្រទេសកាណាដា និងកញ្ញា ប៊ី សុធារី
កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេសអាមេរិក
បវរកញ្ញាប្រទេស អ៊ីរ៉ាប់ ម៉ាឡេស៊ី កាណាដា និងកញ្ញា ប៊ី សុធារី
បវរកញ្ញាប្រទេសណ័រវេយ វៀតណាម កញ្ញា ប៊ី សុធារី បវរកញ្ញា ឥណ្ឌូនេស៊ី និងថៃ
កញ្ញា ប៊ី សុធារី និង បវរកញ្ញាប្រទេស Ecuador
Miss Universe Cambodia កញ្ញា ប៊ី សុធារី និង បវរកញ្ញាវៀតណាម
កញ្ញា ប៊ី សុធារី Miss Universe Cambodia
កញ្ញា ប៊ី សុធារី Miss Universe Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី