ភ្នំពេញ៖ កាលពីម្សិលមិញនេះ កញ្ញា ប៊ី សុធារី ដែលជាបេក្ខភាព Miss Universe តំណាងប្រទេសកម្ពុជា បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុង ឡាសវេហ្គាស សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួត កម្មវិធីប្រកួត «Miss Universe »។

នៅក្នុងបរិយាកាសដ៏រំភើបរីករាយ ដែលមានវត្តមានមិត្តរួមការងារជាច្រើន ដែលបានមកចូលរួមជូនដំណើរ ស្រីស្អាតកម្ពុជារូបនេះឡើងយន្តហោះនោះ គេក៏បានឃើញ កញ្ញា ប៊ី សុធារី លុតជង្គង់សំពះលាឪពុកម្តាយនៅឯព្រលានយន្តហោះផងដែរ។ 

ទង្វើរបស់ កញ្ញា ត្រូវបានគេចាត់ទុកថា ជាទង្វើប្រកបដោយគន្លងធម៌ ដែលបង្ហាញពីទឹកចិត្តស្រឡាញ់ និងគោរពឪពុកម្តាយយ៉ាងខ្លាំង ហើយពរពីឪពុកម្តាយក៏នឹងជួយលើកទឹកចិត្តកញ្ញា ប៊ី សុធារី ឲ្យក្លាហាន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ទោះជាយ៉ាងណាសូមជូនពរ កញ្ញា ប៊ី សុធារី ទទួលបានជោគជ័យលើកាតព្វកិច្ចដ៏ធំមួយនេះ និងស្ពាយយកភាពជោគជ័យមកកាន់កម្ពុជាវិញ។ ចូលរួមគាំទ្រ កញ្ញា ប៊ី សុធារី ទាំងអស់គ្នា! 

Miss Universe កម្ពុជា លុតជង្គង់សំពះលាឪពុកម្តាយនៅព្រលានយន្តហោះ
កញ្ញា ប៊ី សុធារី រួមទាំងសាច់ញាតិ និងមិត្តរួមការងារ
កញ្ញា ប៊ី សុធារី និងឪពុកម្តាយ
កញ្ញា ប៊ី សុធារី បេក្ខភាព Miss Universe តំណាងប្រទេសកម្ពុជា
កញ្ញា ប៊ី សុធារី បេក្ខភាព Miss Universe តំណាងប្រទេសកម្ពុជា
កញ្ញា ប៊ី សុធារី បេក្ខភាព Miss Universe តំណាងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី