ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ដែលមានអ្នកចូលរួមដើរលេងកម្សាន្ត យ៉ាងច្រើនកុះករ។ ហើយជាពិសេស ក៏មានឆាកតន្រ្តី អមជាមួយនឹងតារាចម្រៀងជាច្រើនដួង បានឡើងច្រើន ដើម្បីបង្កើនភាពសប្បាយរីករាយឲ្យមហាជន។

ជាក់ស្តែង ក៏មានម្ចាស់ពានរង្វាន់ The Voice Kids កុមារា ពេជ្រ ថៃ និងបេក្ខភាពប៉ុន្មានរូបទៀត ចូលរួមច្រៀងនៅលើឆាកដ៏ធំ។

យ៉ាងណាមិញ ឡុង លីគ័ង្គ ដែលជាសិស្សរួមគ្រូជាមួយនឹងពេជ្រ ថៃ បានច្រៀងចម្រៀងរួមគ្នា ដោយបានបកស្រាយបទ«ក្បត់ហួសទៅហើយ» ដោយសារការនិយាយស្តីរបស់ពួកគេ បានធ្វើឲ្យមានការផ្ទុះសំណើចពេញឆាកតែម្តង។ 

ពេជ្រ ថៃ និងឡុង លីគ័ង្គ

នៅក្នុងនោះផងដែរ បន្ទាប់ពីច្រៀងចប់ ពិធីករក៏បង្កើតភាពសប្បាយរីករាយនៅក្នុងកម្មវិធីជាមួយនឹងកំពូលតារាចម្រៀងវ័យក្មេងទាំងពីរ ដោយ លីគ័ង្គបានសួរទៅពេជ្រ ថៃ ថា «បងតើកម្ពស់បងយកទៅណា» ពេជ្រថៃ ឆ្លើយវិញយ៉ាងឡូយ ថា «កម្ពស់ បងទុកនៅផ្ទះ តែពេលនេះបងយកតែអាយុមកទេ» ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនានៅទីនោះ មានការផ្ទុះសំណើច នូវពាក្យពេចន៍ដែលពួកគេបាននិយាយជាច្រើន ព្រោះថាពួកគេនៅក្មេង ប៉ុន្តែការនិយាយស្តីចេះគោរពគ្នា និងចាស់ទុំ៕ 

ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

លីគ័ង្គ និងពេជ្រ ថៃ កាលពីយប់មិញ
លីគ័ង្គ និងពេជ្រ ថៃ កាលពីយប់មិញ
កុមារាពេជ្រ ថៃ
កុមារា ឡុង លីគ័ង្គ
កុមារាឡុង លីគ័ង្គ
កុមារាពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ