ភ្នំពេញ៖ ពិធិការិនីចាស់វស្សា និងជាតារាសម្ដែងដែលមានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា តែងបង្ហាញមុខសឹងគ្រប់កម្មវិធីធំៗ ជាច្រើនរាប់មិនអស់ ។

ក្រៅពីមានអាជីពជាអ្នកសិល្បៈ ពិធីការិនី តារាបង្ហាញម៉ូត ម្ចាស់ហាងសាឡន ហើយអ្នកនាង ក៏មានភារៈកិច្ចជា ប្រធានសមាគមន៍ អ្នកសិល្បៈ ទៀតផង។

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង បានសុំផ្អាកថតទាំងតក់ក្រហល់ ជាពិសេស ក៏បានសម្ដែង អារម្មណ៍សោកស្ដាយ ដែលមិនចូលរួមពិធីខួបមិត្តរួមអាជីព ព្រោះតែនៅមើលម្តាយ ដែលកំពុងមានជម្ងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

ដោយ អ្នកនាងក៏បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមថា៖ «ជូនពរអោយម៉ាក់ឆាប់ជា ឈឺហើយនៅឆ្លៀតរកចៅអោយគេងជិតទៀត ។ ខ្ញុំសុំទោសដល់ក្រុមការងារថតកុនទាំងអស់ដែលខ្ញុំអាក់ខាន និងសុំទោសក្រុម យុវជនល្ខោនខោលដែលខ្ញុំខកសន្យាមិនបានចូលរួម និងសុំទោសមិត្តសម្លាញ់ Pov Pov ដែលខ្ញុំមិនបានចូលរួមកម្មវិធីខួបកំណើតរបស់ឯង សង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់ខ្ញុំ»។ 

សារនេះបានបង្ហាញច្បាស់ណាស់ថា បើទោះជាខ្លួនមានភារៈកិច្ចរវល់បែបណាក៏អ្នកនាង ចន ច័ន្ទលក្ខិណា មិនទុកម្ដាយចោលដែរ ជាពិសេសថែមទាំងមើលថែគាត់បានយ៉ាងល្អ។ ហើយទង្វើនេះបានដែលធ្វើឲ្យមហាជន គ្រប់គ្នាកោតសរសើរ ពីទឹកចិត្តកូនស្រី ដែលមានភាពកត្តញ្ញូ ចំពោះម្ដាយដូច្នេះ៕ 

សាដែល ចន ច័ន្ទលក្ខិណា បានបង្ហោះលើបណ្ដាញសង្គម
អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា