(ភ្នំពេញ)៖ នៅលើ Account Facebook ដែលមានឈ្មោះថា Soriya koko កាលពីថ្មីៗនេះបានសរសេររិះគន់ ដោយមិនសំចៃមាត់មកលើ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ។ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានប្រតិកម្មណាមួយពីសាមីខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា នៅឡើយទេ។

អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេស្គាល់ថា នាងមិនត្រឹមតែលេចធ្លោ នឹងមានប្រជាប្រិយភាពលើការងារសិល្បៈប៉ុណ្ណោះទេ នាងថែមទាំងមានភាពលេចធ្លោ តាមរយៈសកម្មភាពនៃការងារជួយសង្គមទៀតផង។ យ៉ាណាមិញថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏តែងតែទទួលការលើកសរសើរមួយចំនួន ពីមហាជនផងដែរ។

ផ្ទុយមកវិញ មុននេះក៏ស្រាប់តែមានម្ចាស់ Account Facebook មួយ បែរជាចេញមុខរិះគន់លើ ចន ច័ន្ទលក្ខិណា «ថាខ្ញុំ គង់ រ៉ៃយ៉ា សូមប្រកាសថា គ្រប់ភាពយន្តដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ចូលរួមសម្ដែង ខ្ញុំមិនមើលជាដាច់ខាត។ គ្រប់ផលិតផល ឬសេវាកម្ម ដែលយកអ្នកនាង ចន ច័ន្ទលក្ខិណា ថតស្ពតផ្សាយពាណិជ្ជកម្ម ខ្ញុំមិនប្រើប្រាស់ផលិតផល ឬសេវាកម្មនោះជាដាច់ខាត»។

ម្ចាស់ Account Facebook ដដែលនេះបានបន្ថែមថា «គ្រប់សកម្មភាពសង្គម ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាអ្នករៀបចំ ខ្ញុំមិនចូលរួមដាច់ខាត។ គ្រប់កម្មវិធីផ្សេងៗជាពិសេសការប្រគំតន្រ្តី បើមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាពិធីករ ខ្ញុំមិនចូលរួមក៏ដូចជាទស្សនាជាដាច់ខាត»៕

នៅលើ Account Facebook ដែលមានឈ្មោះថា Soriya koko កាលពីថ្មីៗនេះបានសរសេររិះគន់ ដោយមិនសំចៃមាត់មកលើ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា