ភ្នំពេញ៖ ការរង់ចាំ របស់ទស្សនិកជន នៅក្នុងរឿង«ធ្មប់» ដែលសម្តែងដោយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលមានសម្រស់ស្រស់ស្អាតនោះ បានចេញ Trailer ដ៏ខ្លីមួយ ក៏ប៉ុន្តែពិតជាទាក់ទាញអ្នកទស្សនា ក៏ដូចជាអ្នកនិយមទស្សនារឿងកុនផងដែរ។

នៅក្នុងឈុតឆាកនីមួយៗ ជាមួយនឹងសម្លៀកបំពាក់ ដូចទៅនឹងសម័យលង្វែក ដែលប្រជាជនជាច្រើននៅក្នុងសម័យនោះ និយម និងមានជំនឿទៅរឿង «ធ្មប់»។  មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរឿងនេះ បានចំណាយទុន រាប់ម៊ីនដុល្លារឯណោះ។

តាមរយៈម្ចាស់ផលិតកម្ម មាតុចក្រ បានបញ្ចេញ Trailer ខ្លីនេះភ្លាម ទទួលបានការចាប់អារម្មណ៍ពី យុវវ័យជាច្រើន ព្រោះថា គ្រាន់តែឈុតឆាកខ្លីៗ ធ្វើឲ្យកន្រ្តាក់អារម្មណ៍ ភ័យខ្លាច ទៅហើយ ។

ដូច្នេះហើយ ទើបទស្សនិកជនជាច្រើន អន្ទះសារ រង់ចាំមើលរឿងនេះ ដែលក្រោមស្នាដៃផលិតរបស់ខ្មែរពិតៗ៕

ចង់ដឹងថា កន្ត្រាក់អារម្មណ៍ យ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖  

ទិដ្ផភាពនៅក្នុងរឿង ធ្មប់
ទិដ្ផភាពនៅក្នុងរឿង ធ្មប់
កញ្ញាហ៊ិន ចាន់នីរ័ត្ន នៅក្នុងរឿងធ្មប់
កញ្ញាហ៊ិន ចាន់នីរ័ត្ន នៅក្នុងរឿងធ្មប់
កញ្ញាហ៊ិន ចាន់នីរ័ត្ន នៅក្នុងរឿងធ្មប់
តួអង្គ នៅក្នុងរឿងធ្មប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន