ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញាវ៉ាន់ នីឡា បើទោះបីជារូបនាង ផ្អាកពីសិល្បមួយរយៈពេលក្តី ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់មិនស្រុតចុះសោះឡើយ។

នាពេលប៉ុន្មានម៉ោងមុននេះ កញ្ញា វ៉ាន់ នីឡា បានទម្លាយអាថ៌កំបាំងមួយរបស់នាង ដល់ថ្នាក់ដេកយំ ដោយរូបនាងបាន បង្ហោះរូបពីរសន្លឹក នៅគណនីហ្វេសប៊ុករបស់នាងផ្ទាល់។

យ៉ាងណាមិញរឿងអាថ៌កំបាំង ដែលនាងបានទម្លាយចេញមកនោះ គឺនាងធ្លាប់ដេកយំ ដោយសារកើតមុនពេញផ្ទៃមុខ ។ នេះជារឿងមួយដែលនាង លាក់ទុកមិនហ៊ានបញ្ចេញ ជាយូរណាស់មកហើយ ក៍ព្រោះតែនាងគិតថា មុខរបស់នាងកើតមុនដូច្នេះ គឺជារឿងមួយដ៍គួរឲ្យអាក្រក់បំផុត ។

ប៉ុន្តែតារាម្នាក់នេះ ស្រាប់តែផ្លាស់ប្តូរចិត្ត បង្ហោះរូបបែបនេះមកវិញ ដោយសារតែនាងគិតថា រឿងទាំងអស់ទាំងនេះគ្រាន់តែជា អតីតកាល និងជាបទពិសោធន៍មួយ ទុកចែករំលែកទៅអ្នកគ្រប់គ្នា ណាមួយពេលនេះ មុខរបស់នាងស្រស់ស្អាតទ្បើងវិញហើយ៕ 

វ៉ាន់នីឡា
សារដែលវ៉ាន់នីឡាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា