(អាមេរិក)៖ តារាចម្រៀងប្រុសម្ចាស់ពាន «I Am a singer Cambodia» លោក ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា លោកកំពុងតែទទួលបានផ្កែផ្កា គួរជាទីមោទនៈ ខណៈដែលលោកកំពុងតែបង្ហាញ វត្តមានច្រៀងរាំ និងសម្ដែងនៅលើទឹកដីមហាអំណាចសេដ្ឋកិច្ច សម្បូរដុល្លារ គឺសហរដ្ឋអាមេរិក រយៈពេលជាង១ខែ តាមការអញ្ជើញរបស់ប្រធានសមាគមខ្មែរនៅទីនោះ។ នេះអាចចាត់ទុកថា ជាជោគជ័យថ្មីមួយទៀត ក្នុងអាជីពជាអ្នកសិល្បៈ នៅឯក្រៅប្រទេស បន្ទាប់ពីកេរ្តិ៍ឈ្មោះនៅក្នុងប្រទេស ត្រូវបានល្បីសុះសាយ រួចមកហើយនោះ។

នៅទឹកដីអាមេរិក តារាចម្រៀង ដួង វិរៈសិទ្ធ ក្រៅពីច្រៀងរាំតាមកម្មវិធីតន្រ្តីនានា ត្រូវបានគេដឹងថា លោកបានបង្ហាញវត្តមាន នៅវិទ្យុផ្សាយសំឡេងជាភាសាខ្មែរ ដល់ទៅពីរព្រមគ្នា គឺវិទ្យុ អាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក «វីអូអេ VOA» ក្នុងបទសម្ភាសន៍ជាច្រើន ទាក់ទងនឹងអាជីពចម្រៀង និងជីវប្រវត្តិផ្ទាល់ខ្លួន រួមទាំងទាក់ទងការប្រឡងចម្រៀងតារាចម្រៀងអាជីព លំដាប់ពិភពលោក «I Am A singer Cambodia» ផងដែរ។

តារាចម្រៀងមានសំនៀងថ្នម ក្រអួនក្រអៅ លោក ដួង វីរៈសិទ្ធ បាននិយាយរៀបរាប់យ៉ាងក្បោះក្បាយ ថែមទាំងបានលេងឧបករណ៍តន្ត្រីទាំងបុរាណ និងសម័យ បង្ហាញជូនប្រិយមិត្តអ្នកស្ដាប់ ក្នុងកិច្ចសម្ភាសន៍នោះផងដែរ។ អ្វីដែលសំខាន់ លោក ដួង វិរៈសិទ្ធ បានព្រលយពាក្យថា «ជាការពិតជីវិតសិល្បៈ លោកពិតជាមិនរលូន ដូចអ្នកដទៃបានគិតទេ តែលោកមិនចូលចិត្ត ត្អូញត្អែរសុំការអាណិត ពីទស្សនិកជននោះទេ លោកចង់បានការស្រឡាញ់ពេញចិត្ត លើសមត្ថភាពច្រើនជាង!»។

អ្វីដែលសំខាន់ សម្រាប់ការសម្ដែងលើកទី១ លើទឹកដីអាមេរិក របស់លោក ដួង វិរៈសិទ្ធ មានការគាំទ្រច្រើនលើសលប់ ដែលស្ទើរតែជាប្រវត្តិសាស្ត្រថ្មីមួយ ព្រោះមានខ្មែរយើងខ្លះ នៅតាមបណ្ដារដ្ឋឆ្ងាយៗ សុខចិត្តជិះឡាន៤ម៉ោង ដើម្បីមកជួបរូបពិតសំឡេងពិត របស់ ដួង វិរៈសិទ្ធ តែពេលវេលាមិនសូវអំណោយផលនោះទេ ព្រោះមនុស្សជាច្រើន ដណ្ដើមថតជាមួយ អាចនឹងមិនថតបានរូបភាពល្អៗ នោះទេ។ ប៉ុន្តែនៅតែពេញចិត្ត ព្រោះហាក់រំភើប ពេលបានជួបតារាចម្រៀង ក្នុងដួងចិត្ត។

ក្រៅពីនេះ អនិជនខ្មែរទាំងអស់ សុទ្ធតែបានកោតសរសើរអត្តចរិត តារាចម្រៀងប្រុសវ័យ២៣ឆ្នាំរូបនេះជាខ្លាំង ព្រោះក្រៅពីច្រៀង អាចលេងហ្គីតា អក និង ច្រៀងបានគ្រប់ប្រភេទចម្រៀង។ ក្រៅពីនេះតារាចម្រៀងជើងចាស់ ដូចជា អ្នកនាង ឆោម និមល, លោក ខៀវសំភេទ និង តារាសម្ដែងដើមឆ្នាំ២០០០ ដែលបានរស់នៅអាមេរិក បាននាំគ្នាមកសម្ដែងជុំគ្នា ដោយអារម្មណ៍ រំភើបក្រៃលែង ដែលនេះជាលើកទី១ ដែលពួកគេបានជុំគ្នាបែបនេះ។

ថ្វីត្បិតតែកាសម្ដែងជោគជ័យ លើសការរំពឹងទុកក៏ពិតមែន តែ ដួង វិរៈសិទ្ធ គ្មានគំរោងបន្តការសម្ដែងទៀតទេ លោកនឹងវិលត្រឡាប់មកកម្ពុជាវិញនៅ ពាក់កណ្ដាលខែ វិច្ឆិការនេះហើយ ព្រោះការងារក្នុងស្រុកជាច្រើន កំពុងតែរងចាំលោកត្រឡប់មកវិញ៕

ដួង វីរៈសិទ្ធ ជោគជ័យ​ស្ទើរ​មិន​គួរ​ឲ្យជឿ លើ​ទឹកដី​សហរដ្ឋអាមេរិក
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ ជោគជ័យ​ស្ទើរ​មិន​គួរ​ឲ្យជឿ លើ​ទឹកដី​សហរដ្ឋអាមេរិក
ដួង វីរៈសិទ្ធ ជោគជ័យ​ស្ទើរ​មិន​គួរ​ឲ្យជឿ លើ​ទឹកដី​សហរដ្ឋអាមេរិក
ដួង វីរៈសិទ្ធ ជោគជ័យ​ស្ទើរ​មិន​គួរ​ឲ្យជឿ លើ​ទឹកដី​សហរដ្ឋអាមេរិក

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ