(ភ្នំពេញ)៖ ទស្សនិកជនមួយចំនួនបានចាប់អារម្មណ៍ថា ហេតុអ្វីបានជា ឈិន ច័ន្ទសុធារី បាត់ដំណឹងសូនឈឹងអ៊ីចឹង ដោយសារតែជារៀងរាល់ថ្ងៃតែងតែឃើញ អ្នកនាង កូនពីររូបនេះធ្វើការ Live តាមរយៈតាមហ្វេសប៊ុក និយាយលេងពីនេះពីនោះ និងច្រៀងក្នុងហាងថ្មីជាដើម។ ជាការពិតណាស់ មូលហេតុនេះ ក៏ព្រោះតែនាង មានជំងឺដែលវិសនឹងបាត់បង់ជីវិត ចូលសំរាកក្នុងមន្ទីពេទ្យរយៈពេលបួនថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃភ្ជុំមកម្ល៉េះ។

ដោយកាលពីពេលថ្មីៗនេះ នាងបានទម្លាយថា «សូមព្រះជាម្ចាស់ជួយថែរក្សាខ្ញុំអោយបានឆាប់ជា ឲ្យខ្ញុំបាជួបមុខកូនៗ និង មិត្តភក្តិបងប្អូនឡើងវិញ។ តាំងពីថ្ងៃភ្ជុំធំរយៈពេលបួនថ្ងៃហើយដែលខ្ញុំសំរាកនៅមន្ទីរពេទ្យខ្ញុំដេកយូរហើយលែងចង់ដេកទៀតហើយ។ សុំទោសដែលបាត់ដំណឹងរបស់ខ្ញុំមួយរយះខ្លីនេះ. ខ្ញុំនិងធ្វើការ Live ជំរាបជូនលំអិតទៅកាន់បងប្អូន ហើយចង់និយាយពាក្យខ្លះទៅកាន់មិត្តបងប្អូនមួយចំនួនរឿងមួយផងដែរ! ជាតិនេះអភ័ព្វរឿងស្នហាមិនសមប្រកបហើយត្រូវមកឈឺវិសអស់ជីវិតទៀត តែមិនអីទេអ្នកដែលចង់អោយខ្ញុំស្លាប់ប្រហែលមិនបានដូចបំណងទេ ទេវតាមិនធ្វើបាបមនុស្សល្អទេ»

ភរិយារបស់ លោក សុវណ្ណមករា រូបនេះបានសរសេរបន្ដទៀតថា «បើខ្ញុំស្លាប់មែនខ្ញុំឡើងឋានសុខ តែបើមនុស្សចិត្តជាបិសាច ស្លាប់វិញនិងបានស្គាល់នរកនិងរកាដែកមិនខាន.ទោះបីខំធ្វើបុណ្យប៉ុណ្ណា តែនាងកុំភ្លេចថា បាបគឺបាប បុណ្យគឺបុណ្យចែកអោយដាច់ណាបិសាចតណ្ហាទាំងពីរ? អ្នកណាយល់អារម្មណ៍នេះ?»

គួរបញ្ជាក់ថា ការដែលអ្នកនាង ឈិន ច័ន្ទសុធារី ទម្លាយសារដូច្នេះមក មិនដឹងថា មានអ្វីកើតឡើយចំពោះនាងទេ សម្រាប់ព័ត៌មានលំអិត អ្នកនាង ឈិន ច័ន្ទសុធារី និងធ្វើការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក ដើម្បីឲ្យមិត្តៗទស្សនិកជនបានជ្រាបពីដំណើររឿងពិតប្រាកដ៕

អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី
សាររបស់ដែលបង្ហោះដោយ អ្នកនាង ឈិន ច័ន្ទសុធារី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី