ភ្នំពេញ៖ តារាចម្រៀងស្រីល្បីច្រៀងបានច្រើនភាសាកញ្ញា លី អ៊ីវ៉ាធីណា បានឈរជើងលើទីផ្សារសិល្បៈ មិនតិចឆ្នាំ ជាមួយនឹងបទពិសោធន៍នៃការច្រៀងរបស់ខ្លួនដែលមានក្នុងវិស័យមួយនេះ។

ទេពកោសល្យ របស់ម្ចាស់បទ«ដឹងទេថាស្រីម្នាក់នេះរង់ចាំ» រូបនេះ ត្រូវបានគេទទួលស្គាល់ច្បាស់ថាកញ្ញា មានសមត្ថភាពអាចច្រៀងបានទាំង ខ្មែរ អង់គ្លេស និងចិន ដែលជាភាសាកម្រមានតារាស្រីណាច្រៀងបាន។  ភាពប៉ិនប្រសព្វនេះបានធ្វើឲ្យកញ្ញា រក្សា ប្រជាប្រិយភាព យ៉ាងរឹងមាំ បើទោះជាធ្លាប់ជួបព្យុះភ្លៀងច្រើនហើយក្ដី។

នៅយប់មិញនេះដែរ កញ្ញា ក៏បានជូននំខេកទៅអ្នកម្ដាយជាទីស្រលាញ់ ក្នុងថ្ងៃកំណើត ដែលគាត់ឈានវ័យចូល៥៤ឆ្នាំ ចំពោះស្នាមញញឹមរវាង ម្ដាយកូនអ្នកទាំងពីរ ពិតជាពោរពេញដោយសុភមង្គម គួឲ្យច្រណែន។

ប៉ុន្ដែក្រោយពីចាប់អារម្មណ៍មើលលើរូបភាពរបស់លី អ៊ីវ៉ាធីណា និងអ្នកម្ដាយ ទើបយើងដឹងច្បាស់ថា កញ្ញា ពិតជាមានមុខមាត់ដូចគាត់ខ្លាំងណាស់ ព្រោះមិនថាស្នាមញញឹម ទម្រង់មុខ  ម្ដាយកូនទាំងពីរនាក់នេះពិតជាមានចំណុចជាច្រើនដូចគ្នាបេះដាក់តែម្ដង៕

កញ្ញា លី អ៉ីវ៉ាធីណា និងអ្នកម្ដាយជាទីស្រលាញ់
លី អ៉ីវ៉ាធីណា ជូននំខេកនេះ ឲ្យអ្នកម្ដាយក្នុងថ្ងៃកំណើត
តារាចម្រៀង លី អ៉ីវ៉ាធីណា
តារាចម្រៀង លី អ៉ីវ៉ាធីណា
តារាចម្រៀង លី អ៉ីវ៉ាធីណា
តារាចម្រៀង លី អ៉ីវ៉ាធីណា
តារាចម្រៀង លី អ៉ីវ៉ាធីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា