លី អ៊ីវ៉ាធីណា និយាយពាក្យពិត ក្រោយឃើញ Angelina jolie ធ្វើខ្លួនសាមញ្ញ មិនគិតថាខ្លួនជាតារាលំដាប់

//s9.kh1.co/83/832b2123f5561789440c35c64e8cd39b6502419d.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកណាមិនគោរព បើសាមញ្ញដល់ថ្នាក់នឹង លី អ៊ីវ៉ាធីណា ស្រាប់តែបង្ហាញអារម្មណ៍បែបនេះ ក្រោយឃើញ Angelina Jolie ធ្វើខ្លួនធម្មតាៗ

ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់អំពី កញ្ញា លី អ៊ីវ៉ាធីណា ដែលជាតារាចម្រៀងស្រី សាច់សខ្ជី មានប្រជាប្រិយភាព មិនអន់នោះទេ កាលពីប៉ុន្មានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីមានវត្តមានតារាហូលីវ៉ូដលំដាប់អន្តរជាតិ អ្នកស្រី Angelina Jolie បានធ្វើទស្សនកិច្ចមកដល់ប្រទេសកម្ពុជាក្នុងគោលបំណងជួយទៅដល់វិស័យមួយចំនួនផងដែរ។

លើសពីនេះទៀតនេះ ស្រាប់តែថ្មីៗនេះកញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះ ក្រោយបានឃើញពីភាពសាមញ្ញបំផុតរបស់ លោកស្រី Angelina Jolie ដោយដើរផ្សារធម្មតា ស្លៀកពាក់សាមញ្ញៗ មិនគិតតាំងខ្លួនជាតារាល្បីបែបនេះថា៖

ខ្ញុំស្រលាញ់ភាពសាមញ្ញរបស់គាត់..ព្រមទាំងតារាហុងកុង..តារាស្រុកគេពេលគេចេញទៅណាមកណា..រឺក៏ដើរផ្សារដើរលេងគឺគេតែងខ្លួនយ៉ាងសាមញ្ញបំផុត..មុខមិនផាត់ស្លៀកពាក់ធម្មតា...អត់មានតាំងខ្លួនថាជាតារាពិភពលោកស្អីនោះទេ....បើស្រុកខ្ញុំវិញឃើញនៅក្រៅអាក្រក់ចឹងចឹងអីនិយាយដើមហ៊ុយ..ធ្លាប់ឭក៏ធ្លាប់ជួប..

សារ លី អ៊ីវ៉ាធីណា

សូមទស្សនារូបភាពខាងក្រោម៖

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
សារបង្ហោះ Angelina Jolie
សារបង្ហោះ Angelina Jolie
លី អ៊ីវ៉ាធីណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T