ក្នុងខែឧសភាដូចគ្នា​ តារាខ្មែរទាំងនេះ​ បេីកបង្ហាញមុខគូស្នេហ៍​ ភ្ញាក់ផ្អើល​អស់ហ្វេនៗ

//s9.kh1.co/f8/f83ce06805c8156a9591377d431bfa9be6784e26.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

គ្រាន់តែចូលមកដល់ក្នុងខែ ឧសភានេះភ្លាម តារាស្រីទាំងនេះ ពួកគេម្នាក់ៗក៏បានបើកបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួន ឲ្យហ្វេនៗស្គាល់គ្រប់គ្នា។

ភ្នំពេញ៖ ពិតណាស់ ចំពោះរឿងស្នេហា បើកាលណាមនុស្សពីរនាក់ បានចួបនឹងមនុស្សច្បាស់លាស់ និងស្រលាញ់យកចិត្តទុកដាក់ជាមួយយើងពេញលេញចូលមកក្នុងជីវិត ច្បាស់ជាគ្មានអ្វីត្រូវលាក់បាំងភ្នែកអ្នកដទៃឡើយ គឺគេតែងតែបង្ហាញអំពីទំនាក់ទំនងជាមួយមនុស្សដែលពួកគេស្រលាញ់ទៅកាន់គ្រប់គ្នាឲ្យដឹង ថាពួកគេត្រូវជាអ្វីនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីក្នុងសង្គមសិល្បៈខ្មែរ ទាំងប៉ុន្មាននាក់ខាងក្រោមនេះ គ្រាន់តែចូលមកដល់ក្នុងខែ ឧសភានេះភ្លាម ពួកគេម្នាក់ៗក៏បានបើកបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនម្ដងម្នាក់ៗជាបន្តបន្ទាប់ ដែលសុទ្ធតែមានរូបរាងសង្ហាគួរជាទីចាប់អារម្មណ៍ ខណៈហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមអបអរជាហូរហែ៕

តារាស្រីទាំងនោះ រួមមាន៖

១.ហ្វាហ្វា

កាលពីថ្ងៃទី ១៧ ខែ ឧសភា តារាសម្ដែង ហ្វាហ្វា ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង នៅពេលដែលនាងបានដាក់ Relationship ជាមួយបុរសសង្ហាម្នាក់ ក្រោយបែកអ្នកចាស់អស់រយៈពេលជាយូរមក។

ហ្វាហ្វា និងគូស្នេហ៍
ហ្វាហ្វា និងគូស្នេហ៍

២.ងិន ម៉ារ៉ាឌី 

ថ្មីៗកាលពីប៉ុន្មានថ្ងៃមុននេះ បវរកញ្ញាចក្រវាល ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានបង្ហាញមុខគូស្នេហ៍ដែលជាកូនកាត់មានរូបសង្ហា ឲ្យហ្វេនៗរំជើបរំជួលដែរ។

ងិន ម៉ារ៉ាឌី និងគូស្នេហ៍ 
ងិន ម៉ារ៉ាឌី និងគូស្នេហ៍ 

៣.លី អ៊ីវ៉ាធីណា

កាលពីអំឡុងថ្ងៃទី ៤ ទី ៥ ខែ ឧសភា តារាចម្រៀងសម្លេងផ្អែមរូបនេះ ក៏បានបញ្ចេញរូបមួយចំនួននៅលើបណ្ដាញសង្គម ដោយថតយ៉ាងស្និទ្ធស្នាលជាមួយ Tom Boy សង្ហាម្នាក់ ហើយគ្រប់គ្នាក៏សង្ស័យថា ពួកគេប្រហែលជាគូស្នេហ៍គ្នា ទោះមិនទាន់មានការបកស្រាយពីសាមីខ្លួនណាមួយក៏ដោយ។

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណាហ្វាហ្វា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T