ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយដែលទាក់ទងនឹង តារាសម្តែង និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបាន នារីវ័យក្មេងម្នាក់ ទម្លាយថា ជាប្អូនបង្កើត របស់នាង។

ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់ កញ្ញា ហ៊ិន​ ច័ន្ទនីរ័ត្ន ក៏បានបកស្រាយថា នាងមិនបានស្គាល់ នារីវ័យក្មេងនោះដែរ ។ ហើយរឿងរ៉ាវនេះ នៅតែជាចំណុចក្តៅ ដែលមហាជន ចង់ដឹងបន្តទៀត។

កាលពីម្សិលមិញ នារីវ័យក្មេង​ មានគណនីហ្វេសប៊ុក ឈ្មោះ Bee Yury នៅតែបង្ហោះសារ និងនិយាយរឿងមួយចំនួន ទាក់ទងនឹង កញ្ញា ហ៊ិន​ ច័ន្ទនីរ័ត្ន ដដែល។

នារីវ័យក្មេងរូបនោះ បានប្រាប់ឲ្យដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ហើយជីដូនមួយ ខាងឪពុក យកបងស្រីនាង ទៅចិញ្ចឹម តាំងពីក្មេង ដោយសារតែជីវភាពខ្វះខាត។ ទោះបីរស់នៅដាច់ដោយឡែក ក៏នាង និងគ្រួសារ ឧស្សាហ៍ទៅលេងបាន ៥ ទៅ៦ ដងដែរ។ ប៉ុន្តែក្រោយមក នៅពេលនាង ខលទៅថាជាប្អូន បែរជាថា រវល់ និងចុចបិទតែម្តង។

ក្នុងនោះ នាងបានបន្តថា មិនមែនមកពី ហ៊ិន ច័ន្ទនីរ័ត្ន ល្បីល្បាញពេលនេះ ទើបចង់ទម្លាយរឿងពិតនោះទេ តែអ្វីដែលនាងចង់បាន គឺចង់ឲ្យបងស្រី ទទួលស្គាល់ និងមកលេង ឪពុកម្តាយខ្លះផង ព្រោះពួកគាត់ ចាស់ៗអស់ទៅហើយ។

យ៉ាងណាមិញ នេះគ្រាន់តែជាការអះអាងតែម្ខាង ដែលមានអ្នកខ្លះ ក៏ជឿ រីឯអ្នកខ្លះ ក៏មិនជឿ ទាក់ទងនឹង ជីវិតគ្រួសាររបស់  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់ នារីវ័យក្មេង
នារីវ័យក្មេង សរសេរComment ជាមួយនឹង អ្នកលេងហ្វេសប៊ុក ទាក់ទងនឹង ហ៊ិន ច័ន្ទនីរ័ត្ន
នារីវ័យក្មេង សរសេរComment ជាមួយនឹង អ្នកលេងហ្វេសប៊ុក ទាក់ទងនឹង ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន