ភ្នំពេញ៖ មានរឿងគួរឲ្យ ភ្ញាក់ផ្អើល ដែលយប់មិញនេះ មានគណនីហ្វេសប៊ុក របស់នារីស្រស់ស្អាតម្នាក់ បានទម្លាយរឿងមួយ ដែលតារាសម្តែង និងពិធីការិនីដ៏ល្បី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនហ៊ានទទួលស្គាល់ប្អូនបង្កើតខ្លួនឯង ទាំងធ្វើដូចជាអ្នកដទៃ។

ក្នុងនោះដែរ ស្រីស្អាត ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា Bee Yury បានសរសេរសារ អមនឹង រូបថតនាង ជាមួយនឹង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដោយមានអត្ថន័យថា៖

«តាំងពីប្អូនមិនទាន់ដឹងអី រហូតដល់ប្អូនឈរថតជាមួយហេីយ នៅតែមិនដឹងការពិត តេីបងស្រីគេគ្រប់រូបគេធ្វេីអញ្ចឹងដាក់ បងប្អូន ម៉ាក់ ប៉ាចឹងដែរអត់? រឺក៏មានតែបងស្រីខ្ញុំទេដែលមិនហ៊ានទទួលស្គាល់ក្រុមគ្រួសារខ្លួនឯង ? ខ្លាចគេដឹងកាពិតធ្វេីអី មុនក្រោយគេគង់តែដឹងទេ កុំដល់ពេលដែលហួសពេលហេីយទេីបមកនិយាយថាស្តាយក្រោយ ប្អូនស្គាល់បង តែបងមិនស្គាល់ប្អូន យេីងបែកគ្នារយះពេលយូរហេីយ តែគង់ថ្ងែណាមួយវានឹងលាតត្រដាងកាពិតហេីយ គ្រាន់តែយូរ នឹងឆាប់»។

បន្ទាប់ពីរឿងមួយនេះ ត្រូវបានល្បីសាយភាយ ពេញហ្វេសប៊ុក ក៏មានមនុស្សជាច្រើន បានបញ្ចេញយោបល់រៀងៗខ្លួន ដែលមានអ្នកខ្លះ គិតថា មិនមែនជាការពិត ព្រោះថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចធ្វើបែបនេះ។ ចំណែកឯ អ្នកខ្លះ​បានពោលពាក្យថា ប្រហែលជារឿងច្បាស់ហើយ ព្រោះអ្នកទាំងពីរ មុខក៏ស្រដៀងគ្នាដែរ។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនទាន់ចេញមុខ បកស្រាយ ពីរឿងមួយនេះនោះទេ៕

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
នារីម្នាក់ ដែលអះអាងថា ជាប្អុនបង្កើត របស់ ហ៊ិន ច័ន្ទនីរ័ត្ន
សាររបស់ នារីវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន