ភ្នំពេញ៖ ក្រោយពីបែកបាក់គ្រួសារជាមួយនឹង លោកសុវណ្ណ មករា ជីវិតរបស់អ្នកនាង ឈិន ច័ន្ទសុធារី ពិតជាគួរឲ្យអាណិតណាស់ ដែលត្រូវចិញ្ចឹមកូនភ្លោះ ទាំងខ្លួនគ្រាន់តែជា ស្រ្តីទន់ខ្សោយម្នាក់។

យ៉ាងណាមិញ ចាប់តាំងពីអ្នកនាង បែកបាក់គ្រួសារមក ឃើញថាអ្នកនាង បានបើក ហាងមួយ ដើម្បីទុកគ្រាន់ទប់ ជីវភាព និងថ្លៃចាយវាយ របស់កូនទាំងពីរ។

ដោយឡែកកាលពីថ្មីនេះ អ្នកនាងបានបង្ហោះ ជាសារមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក មួយថា«ពេលដែលក្លាយទៅជា ឪពុកម្តាយគេទើបដឹងថាខ្លួនឯង រាល់ថ្ងៃធ្វើដើម្បីកូនធ្វើអ្វីៗ ក៏ដើម្បីកូន លំបាកដើម្បីកូន គ្រប់យ៉ាងដើម្បីកូន ដើម្បីក្តីសុខ និងអនាគតល្អរបស់កូន. ចំណែកខ្លួនឯង ក្តីសុខខ្លួនឯងរូបសម្រស់ សេរីភាពការសប្បាយរបស់ខ្លួនឯង ក៏លែងនឹកខ្វល់ហើយ.តែមានណា ...ម៉ែអាថ្លែន អ្នកម៉េម៉ាយអស់សម្រស់ពិតមែន.!លេងសើចមិចបាន»

គ្រាន់តែមើលភ្លាម មានអារម្មណ៏ថាក្តុកក្តួលក្នុងចិត្ត ដែលនាងខិតខំពុះពារគ្រប់យ៉ាងដើម្បីកូនៗ ទោះបីជាខ្លួន លំបាកយ៉ាងណាក៏ដោយ ដើម្បីឲ្យកូនមានអនាគតល្អ នាងសុខចិត្តតស៊ូ។ 

តែទោះជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រជាច្រើន នៅតែផ្តល់កម្លាំងចិត្តឲ្យ អ្នកនាងដដែល៕

អ្នកនាង ឈិន ច័ន្ទសុធារី
កូនៗរបស់អ្នកនាង ឈិន ច័ន្ទសុធារី
សាររបស់អ្នកនាង ឈិន ច័ន្ទសុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី