ភ្នំពេញ៖ ក្រុមគ្រួសារតន្រ្តីករ ដែលមានលោកឪពុកគឺជាសិល្បៈករជើងចាស់ ផ្នែកសិល្បៈតន្រ្តីបុរាណ លោក ម៉ម វុទ្ធី ក្រោយពីលោកលាចាកលោកទៅ បានបន្សល់ទុកនូវ កូនប្រុស២រូប ដែលជាប់ឈាមជា អ្នកសិល្បៈដូចជារូបលោកដែរ។

ជាការពិតណាស់ ដែលបច្ចុប្បន្ននេះ អ្នកទាំង២ កំពុងតែទទួលបានសន្ទុះនៃការគាំទ្រ មិនធម្មតា ពីសំណាក់មហាជន តាមរយៈបទចម្រៀងពិរោះៗជាច្រើនបទ ដែលជាពិសេសនោះ គឺសម្លេងយ៉ាងសែនពិរោះរបស់ពួកគេតែម្តង។

ប្រិយមិត្តប្រាកដជាស្គាល់ហើយ ថាជាតារារូបណា នោះគឺតារាប្រុសប្រចាំផលិតកម្ម ភ្លេងរីខដស៍ ព្រមទាំងជាម្ចាស់ពានរង្វាន់ “I Am Singer Cambodia” លោក ដួង វីរៈសិទ្ធ និងប្អូនប្រុសរបស់លោក គឺជាតារាចម្រៀង Original Song សមាជិកក្រុម Smallworld Smallband ព្រមទាំងជាអ្នកនិពន្ធវ័យក្មេង ផលិតចម្រៀងជាមួយ ក្មេងខ្មែរ គឺលោក ម៉ម ពេជ្ជរិទ្ធ

លោក ដួង វីរៈសិទ្ធ ម្ចាស់ពាន់រង្វាន់ “I Am Singer Cambodia”
ម៉ម ពេជ្ជរិទ្ធ តារាចម្រៀង Original Song សមាជិកក្រុម Smallworld Smallband

ដោយបងប្អូនទាំងពីររូបនេះ មិនត្រឹមតែមានដុងផ្នែកច្រៀង និងលេងឧបករណ៍តន្រ្តីតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពខាងផ្នែកនិពន្ធបទចម្រៀង Original Song ពិរោះៗបានជាច្រើនបទ ក៏មិនចាញ់គ្នាប៉ុន្មានដែរ។

ដោយឡែក ក្រឡេកមកម្តាយរបស់តារាចម្រៀងប្រុសទាំងពីរនេះវិញម្តង បើយោងតាមវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមតន្រ្តី Smallworld Smallband ក៏បានបង្ហាញឲ្យឃើញពី សមត្ថភាពច្រៀងរបស់អ្នកមីង ក៏ពិរោះមិនចាញ់កូនប្រុសប៉ុន្មានដែរ។

វីដេអូខាងក្រោមនេះ អ្នកមីង បានអង្គុយនៅមាត់បឹងទេសភាពបែបធម្មជាតិ បង្ហើរសំនៀងយ៉ាងពិរោះរណ្តំជាមួយនឹងសម្លេងហ្គីតាលេងឲ្យកូនប្រុស ម៉ម ពេជ្ជរិទ្ធ ធ្វើឲ្យអ្នកស្តាប់ ចូលតួទៅតាមតែម្តង៕

ចង់ដឹងថាយ៉ាងណា ទស្សនាទាំងអស់គ្នា៖  

ម៉ម ពេជ្ជរិទ្ធ និងម្តាយ
ដួង វិរៈសិទ្ធ និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ