ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងវ័យក្មេង មុខស្រស់ ស៊ីន យូប៊ីន ហាក់ដូចជាមិនសប្បាយចិត្ដជាខ្លាំង រហូតដល់ថ្នាក់បញ្ចេញសារយ៉ាងវែងអន្លាយឆ្លើយតប បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា កញ្ញា យូប៊ីន និងតារាស្រី៣ដួងផ្សេងទៀត ត្រូវបានផលិតករមួយចំនួនត្អូញត្អែរ រឿងលេងអត្តចរិត និងពិបាកធ្វើការជាមួយ។

ទោះជាយ៉ាងណា តារាសម្តែងរូបនេះ មិនបានប្រើប្រាស់ពាក្យពេចន៍គ្រោតគ្រាតណាមួយ ទៅកាន់សារព័ត៌មានមួយនោះទេ។ ផ្ទុយទៅវិញ កញ្ញាបានសរសេរពាក្យពេចន៍មួយចំនួន ដែលប្រកបដោយក្រមសីលធម៌ និង សមហេតុសមផល។

កញ្ញា យូប៊ីន បានសរសេរថា “នាងខ្ញុំសុំមិនធ្វើការបកស្រាយច្រើនទាក់ទងជុំវិញពត៌មានដែលចុះផ្សាយពីនាងខ្ញុំថា នាងខ្ញុំជាមនុស្សដែលពិបាកធ្វើការជាមួយ រាល់កាងាររអ៊ូច្រើនដាក់លក្ខខណ្ឌច្រើន ប៉ុន្តែនាងខ្ញុំសុំជម្រាបថា រឿងវាមានហេតុមានផល ធម្មតាតារាគ្រប់រូបតែងតែយកចិត្តម្ចាស់ផលិតផលនិងផលិតករ ដើម្បីទទួលបានការងារបន្តចិញ្ចឹមឆ្នាំងបាយ ដូច្នេះហើយវាគ្មានហេតុផលអីដែលនាងខ្ញុំត្រូវធ្វើទង្វើបែបនេះ ដើម្បីបំបែកឆ្នាំងបាយខ្លួននោះទេ។ សូមបញ្ជាក់ ផងដែរថា រាល់កាងារដែលនាងខ្ញុំទទួលទាំងអស់ គឺសុទ្ធតែមានកុងត្រាច្បាស់លាស់ដូចអ្វីដែលនាងខ្ញុំធ្វើ គឺនាងខ្ញុំគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងកុងត្រា អ៊ីចឹងហើយនាងខ្ញុំមានសិទ្ធក្នុងការបដិសេធនៅរាល់ចំនុចណាដែលមិនមានចែងក្នុងកុងត្រា...ហើយការដែលនាងខ្ញុំដាក់លក្ខខណ្ឌច្រើនក្នុងកាងារមួយៗដែលនាងខ្ញុំទទួល គឺមិនមែនដើម្បីតែខ្លួនខ្ញុំទេ ប៉ុន្តែនាងខ្ញុំគ្រាន់តែចង់ពង្រឹងសិល្បៈខ្មែរយើងឲ្យមានតម្លៃតែប៉ុណ្ណោះ។ នាងខ្ញុំមិនហ៊ានថាខ្លួនឯងត្រូវទេ រឿងទាំងអស់ទុកឲ្យទស្សនិកជនជាអ្នកវិនិច្ឆ័យតាមការគួរ ...អគុណច៎ា”

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះការបកស្រាយរបស់កញ្ញា យូប៊ីន?

យូប៊ីន បកស្រាយតាមបែបថ្លៃថ្នូរ បន្ទាប់ពីមានពាក្យរិះគន់ រឿងលេងអត្តចរិត និងពិបាកធ្វើការជាមួយ
តារាសម្តែងវ័យក្មេង មុខស្រស់ ស៊ីន យូប៊ីន
ស៊ីន យូប៊ីន ហាក់មានភាពមួម៉ៅយ៉ាងខ្លាំង បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយរឿងមួយពីកញ្ញា
ព័ត៌មានមួយនេះ ប្រហែលជាបានធ្វើឲ្យកញ្ញា យូប៊ីន មានអារម្មណ៍ថា ខឹង និងមិនសុខចិត្ត ហើយក៏បានបកស្រាយតបវិញនៅក្នុងបណ្តាញសង្គមតែម្តង
តារាសម្តែងរូបនេះ មិនបានប្រើប្រាស់ពាក្យពេចន៍គ្រោតគ្រាត ឬជេរប្រទេចទៅកាន់សារព័ត៌មានមួយនោះវិញទេ
ផ្ទុយទៅវិញ កញ្ញាសរសេរពាក្យមួយចំនួន ដែលប្រកបដោយក្រមសីលធម៌ និង សមហេតុសមផល
សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះការបកស្រាយរបស់កញ្ញា យូប៊ីន?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន