ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ ដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានមោទនភាពចំពោះកញ្ញាឯកកម្ពុជា ដែលមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាឡ ២០១៧ ។

ព័ត៌មាននេះត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គម តាមរយៈផេកផ្លូវការរបស់ កញ្ញាឯកកម្ពុជា២០១៦ គឺកញ្ញា ប៊ី សុធារី ។

គួរបញ្ជាក់ផងដែរថាកញ្ញា ប៊ី សុធារី មានអាយុ១៩ឆ្នាំ ជាតារាម៉ូដែល និងជាបេក្ខភាពតំណាងកម្ពុជាលើកដំបូង ទៅចូលរួមប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៧ក្នុងពេល​ខាងមុខ។

នេះជាជំហានថ្មីមួយទៀត ក្នុងការបើកទំព័រថ្មី នៃមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិថែមមួយកម្រិតទៀត។

ខ្មែរឡូត ចូលរួមអបអរ និងលើកទឹកចិត្ត ហើយសង្ឃឹមថា កញ្ញានឹងនាំមុខមាត់កម្ពុជាទៅកាន់ពិភពលោក តាមរយៈវប្បធម៌ សម្លៀកបំពាក់ រូបសម្រស់ ភាសា និងអត្តសញ្ញាណផ្សេងៗ ជាច្រើនទៀត តាមរយៈឆាកអន្តរជាតិដ៏ធំមួយនេះ៕

កញ្ញាឯកកម្ពុជា២០១៦ ប៊ី សុធារី
កញ្ញាឯករូបស្រស់ ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី