(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយ ដោយស្រង់សម្ដីរបស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ថោន កញ្ញា លី អ៊ីវ៉ាធីណា ថា «ផ្កាស្លាគ្មានន័យសម្រាប់នាង សូម្បីតែបន្តិច» រួចមក ស្រាប់តែតារាចម្រៀងរូបនេះ បានបញ្ចេញប្រតិកម្ម ហើយលើកឡើងថា គ្រាន់តែជារឿងផ្ទាល់ខ្លួនសោះ យកមកចុះផ្សាយដែរ។ ការប្រតិកម្មបែបនេះ ត្រូវបានទស្សនិកជនមើលឃើញថា លី អ៊ីវ៉ាធីណា ហាក់កំពុងតែជ្រុលខ្លួន ទៅក្នុងអន្ទាក់នៃការរិះគន់ ព្រោះពាក្យសម្ដីដែលខ្លួនបាននិយាយ មិនបានគិតសោះថា មានមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះតែពាក្យនេះ បានមើលងាយយ៉ាងធ្ងន់ធ្ងរ ចំពោះតម្លៃប្រពៃណីខ្មែរ។

លី អ៊ីវ៉ាធីណា ប្រហែលជាភ្លេចថា នាងជាមនុស្សសាធារណៈ ជាមនុស្សរបស់មហាជន ព្រោះនាងជាតារាចម្រៀងល្បីម្នាក់ ដែលទទួលបានការគាំទ្រពីមហាជន ពីទស្សនិកជន ហើយបើពុំមានការគាំទ្រទេ ក៏មិនបានល្បីឈ្មោះដល់សព្វថ្ងៃនេះដែរ។ ដូច្នេះរាល់ពាក្យសម្ដី និងទង្វើគ្រប់បែបយ៉ាង រួមទាំងរឿងរ៉ាវឯកជនផងនោះ ក៏មហាជនមានសិទ្ធ នៅក្នុងការដឹងឮគ្រប់ពេលវេលាដែរ ព្រោះជាបុគ្គលល្បីក្នុងប្រទេស។ ការពោលពាក្យថា «ផ្កាស្លាគ្មានតម្លៃ សម្រាប់នាងសូម្បីបន្ដិច» គឺធ្វើឲ្យមហាជនចាប់អារម្មណ៍ ព្រោះប្រសិនបើនាងយកប្ដី ដោយរៀបការ ឬមិនរៀបការ ក៏មិនត្រូវមើលងាយចំពោះតម្លៃផ្កាស្លាដែរ។ ម្យ៉ាងទៀត លី អ៊ីវ៉ាធីណា ជាតារាចម្រៀងល្បីម្នាក់ ជាអ្នកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមថែរក្សាតម្លៃប្រពៃណីវប្បធម៌ខ្មែរ មិនគួរណាពោលពាក្យ ធ្វើឲ្យប៉ះពាល់បែបនេះឡើយ។

ពាក់ព័ន្ធនឹងរឿងខាងលើនេះ លី អ៊ីវ៉ាធីណា បានសរសេរនៅក្នុងប្រព័ន្ធហ្វេសប៊ុកផ្ទាល់ខ្លូនថា «បងៗអ្នកកាសែតខ្ញុំសរសេររឿងផ្ទាល់ខ្លួនខ្ញុំទេ ហេតុអីយកទៅចុះមិនបានសុំខ្ញុំតិច. អាចឹងខំចុះណាស់. ចុះខ្ញុំធ្វើបុណ្យម៉េចមិនចុះ ឬចែកអំណោយអីហ្នឹងម៉េចមិនចុះផង..រឿងផ្ទាល់ខ្លួនខ្ញុំសោះ….»។ ការលើកឡើងបែបនេះត្រូវបាន មហាជនមួយចំនួនបានលើកឡើងថា នាង គឺជាមនុស្សសាធារណៈ ពោលគឺមានន័យថា នាងជាមនុស្សរបស់មហាជន នរណាក៏ត្រូវជ្រួតជ្រាប ស្គាល់ពីនាងដែរ។ ទស្សនិកជនមានសិទ្ធដឹងឮរឿងរបស់នាង ដូច្នេះគ្រប់សម្ដីពាក្យពេចន៍គ្រប់ម៉ាត់ដែលនាងហារស្ដីមក គឺមានការចាប់អារម្មណ៍ពីមហាជន ពិសេសអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង។

ពាក្យសម្ដីរបស់តារាស្រី លី អ៊ីវ៉ាធីណា ដែលពោលថា «ផ្កាស្លាគ្មានតម្លៃ សម្រាប់នាងសូម្បីបន្ដិច» មានមហាជនជាច្រើន បានលើកជាសំណួរទៅនាងថា តើនាងជាកូនខ្មែរ ឬជាកូនបរទេស? ការនិយាយដូចខាងលើនេះ គឺបានន័យថា នាងមើលងាយប្រពៃណី វប្បធម៌ខ្មែរ ជាពិសេសតម្លៃជាស្រ្តី ពេលក្រាបផ្ទឹមរៀបការ។

សូមបញ្ជាក់ថា កញ្ញ លីអ៊ីវ៉ាធីណា គឺជាតារាច្រៀងស្រីកូនកាត់ចិនមួយដួង ដែលពោរពេញដោយទេពកោសល្យ អាចច្រៀងចម្រៀងជាភាសាចិន បានយ៉ាងពីរោះ។ រីឯចម្រៀងជាភាសាខ្មែរ ក៏មិនអន់ប៉ុន្មានដែរ៕

កញ្ញា លី អ៊ីវ៉ាធីណា បញ្ចេញប្រតិកម្ម ទៅនឹងរឿងគេចុះផ្សាយថា «ផ្កាស្លាគ្មានន័យសម្រាប់នាង សូម្បីតែបន្តិច»
សាររបស់ កញ្ញា លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា បញ្ចេញសារប្រតិកម្ម
ការប្រតិកម្មបែបនេះ ត្រូវបានទស្សនិកជនមើលឃើញថា លី អ៊ីវ៉ាធីណា ហាក់កំពុងតែជ្រុលខ្លួន ទៅក្នុងអន្ទាក់នៃការរិះគន់
កញ្ញា លី អ៊ីវ៉ាធីណា
តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា