កំពង់ចាម៖ កាលពីយប់មិញនេះលោក ឆាយ វីរៈយុទ្ធ បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនជាស្ថាពរហើយ ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកញ្ញា សែ ចាន់ឌី ដែលជាកូនអ្នករស់នៅទឹកដីខេត្តកំពង់ចាម។ 

នៅក្នុងពិធីមង្គលការរបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធផងដែរ គេក៏ឃើញមានវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើននាក់បានអញ្ជើញទៅចូលរួម។ 

ជាពិសេសគឺមានតារាល្បីៗជាច្រើនដួង បាននាំគ្នាទៅចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលទើបតែរៀបអាពាហ៍ពិពាហ៍នេះ។ 

ក្នុងនោះគេឃើញមាន តារាកំប្លែងលោក កុយ លោក ចាបចៀន តារាចម្រៀង លោក ខាន់ ជែមស៍  កញ្ញា សុខ ពិសី សុខ ស្រីនាង កញ្ញា វីរៈ និច  និងពិធីការិនីល្បីឈ្មោះ កញ្ញា ឌួង ហ្សូរីដា ជាដើម ព្រមទាំងតារាប្រុសស្រីក្មេងចាស់ ជាច្រើនដួងផ្សេងទៀត។

ក្រៅពីនេះយើងក៏ឃើញមានបងប្អូន ក៏ដូចជាមិត្តសម្លាញ់ក្រៅសង្គមសិល្បៈរបស់លោក ឆាយ វីរៈយុទ្ធ និងភរិយា បានមកចូលរួមជាកិត្តិយសយ៉ាងច្រើនផងដែរ ដែលពោរពេញទៅដោយភាពសប្បាយរីករាយ៕

តោះទស្សនាកម្រងរូបភាព និងវីដេអូ ក្នុងពិធីមង្គលការរបស់លោក ឆាយ វីរៈយុទ្ធ នៅកំពង់ចាម កាលពីយប់មិញទាំងអស់គ្នាដូចខាងក្រោម៖ 

រូបភាពមង្គលការ ឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ