កំពង់ចាម៖ ពេលវេលាដ៏មានអត្ថន័យ ហើយជាថ្ងៃដែល តារាចម្រៀងប្រុស ឆាយ វីរៈយុទ្ធ រំភើបចិត្តជាងគេ បានមកដល់ហើយ ដែលរូបលោក បានរៀបការជាមួយនឹង ភរិយាដ៏សែនស្អាត កញ្ញា សែ ចាន់ឌី។

នៅក្នុងពិធីហែជំនូន គេសង្កេតឃើញថា មានវត្តមានក្រុមគ្រួសារ បងប្អូន មិត្តភក្តិជាច្រើននាក់ បានចូលរួម ជាមួយនឹង ការស្លៀកពាក់នូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួនគ្រប់គ្នា។ ប៉ុន្តែសម្រាប់វត្តមាន តារាក្នុងផលិតកម្ម មិនទាន់ឃើញមានអ្នកណាចូលរួម នៅឡើយទេ។

ងាកមកចាប់អារម្មណ៍ កូនកម្លោះបន្តិច គឺនាវេលាព្រឹកនេះ លោក ឆាយ វីរៈយុទ្ធ ឃើញញញឹមបិទមាត់មិនជិតនោះទេ ប្រហែលជាសប្បាយចិត្តខ្លាំង នៅពេលបានរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់យ៉ាងដូច្នេះ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ