ភ្នំពេញ៖ បទចម្រៀង Original Song កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ ចំណងជើងថា «សុំទោសដែលខ្ញុំសន្យា» ច្រៀងដោយលោក សូលី ផេង បានចេញវីដេអូចម្រៀងផ្លូវការ កាលពីម្សិលមិញនេះហើយ។

យ៉ាងណាមិញ ងាកមកការសម្តែងកាយវិការនៅក្នុងបទចម្រៀងពោរពេញ ដោយមនោសញ្ចេតនាមួយបទនេះវិញ គឺត្រូវបានសម្តែង ដោយតារាចម្រៀងប្រុសរូបសង្ហាលោក ខាត់ វ៉ៃហាំង ជាមួយនឹងតារាស្រីគួរឲ្យស្រលាញ់កញ្ញា ស៊ីន យូប៊ីន ដោយអ្នកទាំងពីរ គឺជាដៃគូសម្តែង ដែលយល់ចិត្ត និងស៊ីចង្វាក់គ្នាបំផុត រហូតធ្វើឲ្យមានអ្នកគាំទ្រភាគច្រើន ចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នា ទាំងក្នុង និងក្រៅឆាកថែមទៀតផង។

ជាការពិតណាស់ ការសម្តែងនៅក្នុងបទចម្រៀង «សុំទោសដែលខ្ញុំសន្យា» នេះផងដែរ គឺទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ពីព្រោះថា ទាំងបច្ចេកទេសថត ទាំងសាច់រឿងថ្មីប្លែកភ្នែក ហើយអ្វីដែលជាពិសេសនោះ គឺតួសម្តែងទាំងពីរនាក់ បញ្ចូលអារម្មណ៍បានល្អខ្លាំងមែនទែន រហូតធ្វើឲ្យអ្នកទស្សនាស្ទើរស្រក់ទឹកភ្នែកទៅតាមថែមទៀតផង។

ដោយទាំងនេះហើយ ទើបធ្វើឲ្យMVមួយបទនេះ កាន់តែជក់ចិត្ត និងល្អមើលចាក់ដោតអារម្មណ៍តែម្តង៕

ដូចនេះចង់ដឹងថាល្អមើលយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖      

សូលី ផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន