ភ្នំពេញ៖ នាពេលបច្ចុប្បន្ន តារាសម្តែងស្រីដ៏ស្រស់សោភា ស៊ីន យូប៊ិន កាន់តែឡើងកូដរឹតតែខ្លាំងឡើង មិនថានៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ សូម្បីតែសម្រស់របស់នាង ក៏ត្រូវគេចាប់អារម្មណ៍ផងដែរ ដែលរូបនាង មានមុខមាត់ស្អាត និងរូបរាងស្លីម គួរជាទីបេតី។

កាលពីថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីវ័យក្មេង បានបង្ហាញសម្រស់របស់ខ្លួន នៅក្នុងពិធីមង្គលការមួយ ជាមួយនឹងរ៉ូបវែងអន្លាយរំលេចនូវពណ៌ស្រស់ឆើត ទាក់ភ្នែកមនុស្សគ្រប់គ្នាយ៉ាងខ្លាំង។ នៅក្នុងនោះដែរ កញ្ញា យូប៊ិន ក៏មិនភ្លេចបង្ហោះរូបស្អាតៗ ដើម្បីចែកជូនដល់អ្នកគាំទ្ររបស់នាង ឲ្យបានឃើញផងដែរ។

ក្រោយពីរូបថតជាច្រើនសន្លឹក ត្រូវបានសាយភាយ នៅក្នុងបណ្តាញសង្គមរួចមក ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរថា រ៉ូបរបស់នាងមួយឈុតនេះ ពិតជាទាក់ទាញ និងសាកសមនឹងនាងខ្លាំងណាស់។ ជាពិសេសក៏មានអ្នកខ្លះ បានពោលពាក្យថា យូប៊ិន ពេលស្លៀករ៉ូបបែបនេះ ដូចជាព្រះនាងក្នុងរឿងនិទាន៕

ចង់ដឹងថា រ៉ូបមួយឈុត ដែលយូប៊ិន ពិតជាសាកសមនឹងនាងខ្លាំងប៉ុណ្ណា តោះមើល រូបខាងក្រោមទាំងអស់គ្នា៖

កញ្ញា ស៊ីន យូប៊ិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន