ភ្នំពេញ៖ កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាតារាភេទទី៣ មានសម្រស់ស្រស់ស្អាតនារីល្មមៗសុំចាញ់ ថ្មីៗនេះការបង្ហោះសារខូចចិត្ត អមជាមួយនឹងរូបថតមួយសន្លឹករបស់នាង បានធ្វើឲ្យបុរសៗក្តៅខ្លួនមិនស្ទើរនោះទេ។

យ៉ាងណាមិញ សារខូចចិត្តរបស់នាងមានន័យថា៖ «ខ្ញុំគ្មានកម្លាំងកាយ តែកម្លាំងចិត្តខ្ញុំនៅជាមួយខ្ញុំជានិច្ច» ដែលវាមិនមែនជាអ្វី ដែលធ្វើឲ្យអ្នកគាំទ្រមានប្រតិកម្មខ្លាំងដល់ម្លឹងនោះទេ។ ប៉ុន្តែរឿងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ជ្រួលច្របល់ស្ទើរតែក្តៅខ្លួននោះ គឺដោយសារតែរូបថតបញ្ចេញល្វែងលើមួយសន្លឹក​ គ្រាន់តែយកSticker តូចៗ យកមកបិទតែចុងបន្តិចប៉ុណ្ណោះ។ 

គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាភេទទី៣ កញ្ញា ប៉ុបពី បង្ហាញរូបថតស៊ីអារម្មណ៍ដោយបញ្ចេញសាច់សខ្ចីស្ទើរតែទាំងអស់ បង្ហោះនៅលើបណ្តាញសង្គម មិនសំចៃភ្នែកអ្នកមើលបែបនេះ។

លើសពីនេះទៅទៀត បើទោះបីជានាងទទួលរងនូវការរិះគន់និងការមិនពេញចិត្តជាច្រើន ពីសំណាក់មហាជនយ៉ាងណាក្តី ប៉ុន្តែបើតាមការសង្កេត កញ្ញា ប៉ុបពី ហាក់បីដូចជាមិនខ្វល់ខ្វាយនឹងពាក្យរិះគន់អ្វីឡើយ បន្ថែមពីនេះនាងថែមទាំងនៅតែបន្តបង្ហោះស៊ិចស៊ីក្តៅសាច់ទាំងនោះថែមទៀតផង៕  

កំណត់ហេតុខ្មែរឡូត

ដោយឡែក ងាកមកជីវប្រវត្តិនិងការតស៊ូ របស់តារាភេទទី៣ កញ្ញា ប៉ុបពីវិញម្តង។

គួរឲ្យដឹងថា កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាតារាភេទទី៣ ដែលមានសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេស ទម្រាំតែនាងឈានមកដល់ចំនុចល្បី និងក្លាយជានារីសឹង១០០ភាគរយនេះបាន គឺនាងបានឆ្លងកាត់ព្យុះភ្លៀងនិងការឈឺចាប់ជាច្រើន មានទាំងការមើលងាយ ស្អប់ខ្ពើម និងការរើសអើងដែលនាងជាភេទទី៣ជាដើម។

កញ្ញ ប៉ុបពី ដែលមានឈ្មោះដើមថា លាង សុធា ធ្លាប់ជាប់ជាបវរកញ្ញាភេទទី៣ ដែលស្រស់ស្អាតបំផុត នៅក្នុងកម្មវិធីមួយ នៃទូរទស្សន៍ប៉ុស្តិ៍ ទទក ។ ក្រោយពីប្រឡងជាប់ កេរ្តិ៍ឈ្មោះរបស់ប៉ុបពី ក៏ចាប់ផ្តើមល្បីសុះសាយទូទាំងប្រទេស។

ទន្ទឹមនឹងពាក្យលើកសរសើររបស់មហាជន ដោយថាប៉ុបពី មានសម្រស់ស្រស់ស្អាតខ្លាំង ជាងស្ត្រីមួយចំនួន ក្នុងនោះប៉ុបពីក៏ទទួលបានការរើសអើង និងការស្អប់ខ្ពើម មិនតិចដែរពីសំណាក់មហាជន ដោយសារតែកាលនោះ មិនសូវមានអ្នកចូលចិត្ត និងមិនឲ្យតម្លៃនោះទេ ចំពោះមនុស្សដែលកើតមកមានអត្តចរិតខុស ពីរូបរាងកាយធម្មជាតិបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះ ការរើសអើងចំពោះមនុស្សភេទទី៣ក៏មានការ អន់ថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយកញ្ញាប៉ុបពី ក៏នៅតែមានកេរ្តិ៍ឈ្មោះ និងទទួលបានការពេញចិត្តជាច្រើនពីសំណាក់មហាជនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី