ខណៈឡើងដល់ ៤៣អង្សារសេ នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី អំពាវនាវឲ្យមាតាបិតាប្រើវិធីសាស្ត្រនេះ ដើម្បីកាត់បន្ថយកម្ដៅដល់កូនៗ

//s9.kh1.co/0d/0d763fe29cb36d307633f36dfe7d7b26c5abd901.png
សង្គម

 ៣០-មេសា-២០២៤ ២ល្ងាច · ២១ ថ្ងៃមុន

យកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី អំពាវនាវឲ្យមាតាបិតាប្រើវិធីសាស្ត្រនេះ ដើម្បីកាត់បន្ថយកម្ដៅដល់កូនៗ។

ខេត្តបន្ទាយមានជ័យ៖ ដោយសារតែមានការកើនឡើងកម្ដៅជាខ្លាំង លោកនាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី បានធ្វើការសូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេតាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនៗ ជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកម្ដៅ និង ណែនាំកូនៗឲ្យញុំាទឹកឲ្យបានច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាពិសេស នេះជាគំរូល្អ សូមឲ្យមាតាបិតាដែលមានកូនតូចៗអនុវត្តតាមវិធីសាស្ត្រនេះ ដើម្បីបង្ការកូនៗកុំឲ្យទទួលរងនូវឥទ្ធិពលកម្ដៅ ដែលបង្កឲ្យមានជំងឺផ្សេងៗ ការដួលសន្លប់ ស្ទះដង្ហើម ដែលកើតឡើងដោយសារអាកាសធាតុក្ដៅនេះផងដែរ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ កើនឡើងកម្ដៅអាកាសធាតុខ្ពស់ជាងគេ ពោលគឺ៤៣អង្សារសេ ដែលជាកម្ដៅដ៏ក្ដៅជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រុងប្រយ័ត្នទាំងអស់ និង ពិសារទឹកឲ្យបានច្រើន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T