យុវជន ប្រមាណជា ៥០០នាក់ ចូលសាងព្រះផ្នួសនៅក្បែរអង្គរធំ ក្នុងបុណ្យវិសាខបូជា

//s9.kh1.co/c8/c865547aa233589980a81fd5ff29815e5cc4d44d.jpg
សង្គម

 ២១-ឧសភា-២០២៤ ១០ព្រឹក · ២ ខែមុន

យុវជន ប្រមាណជា ៥០០នាក់ ចូលសាងព្រះផ្នួសនៅក្បែរអង្គរធំ ក្នុងបុណ្យវិសាខបូជា

ពិធីកោរសក់បួសដល់យុវជនប្រមាណ៥០០នាក់នេះ បានធ្វើនៅវត្តព្រះឥន្ទ្រទេព នៃតំបន់អង្គរធំ ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះតេជគុណ ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងជាប្រធានកម្មវិធីបុណ្យសាងព្រះភ្នួសនេះ មានថេរដីកាថា ពិធីបំបួសនេះ រយៈពេល៥យប់៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ២០២៤ មុនពេលបុណ្យវិសាខបូជាបានមកដល់។

ពិធីនេះធ្វើឡើងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួស ដើម្បីតបគុណចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិ។

អ្នកបួសទាំងនោះ នឹងទទួលបានមេរៀនដោយការស្វាធ្យាយសូត្រធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗ មានពិធីបុណ្យវិសាខបូជាជាដើម។

យោងតាម Read News TV បានអោយដឹងថា លោកជំទាវ កែ សួនសុភី ភរិយាឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់យុវជនទាំងនោះឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ។

ទន្ទឹមនេះត្រូវ ខិតខំប្រតិបត្តិខ្លួនជាមនុស្សល្អ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

កម្មវិធីបុណ្យបំបួស កុលបុត្រ កុលធីតា ក្នុងឱកាសបុណ្យវិសាខបូជាប្រចាំខេត្តសៀមរាប បានប្រារព្ឋឡើង១២លើកមកហើយ ចាប់ពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ តែអាក់ខានពីរឆ្នាំដោយសារតែវិបត្តិសាកលកូវីដ-១៩។ គិតមកដល់ពេលនេះ មានអ្នកចូលរួមបួសសរុបប្រមាណ ជិត ៨០០០នាក់ហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/e7/e72aeeb743597728e0ce7c93b2409f4b1173ce15.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/0d/0d6599688ea5c3a9dcbb17b95cd2401c862b1ac1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9f/9f9da01bb97a0ae7b3ce271d3765c8a5f24fe903.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/f0/f0e360e00404a28902a1156a68f113b09d3adaca.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/b3/b3e4e90d43bac4dc47286bb411e823b1b6cc5d52.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/1c/1ca730975a5e440f07839279618bb3f06bed3329.jpeg
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/06/066711c413caa76753e8ec9ac896f26a5b8d1f53.jpg

ត្រៀមៗ! នឹងមានការ​ប្រគំតន្ត្រី​ និង​អុជកាំជ្រួច​ ដេីម្បី​អបអរសាទរ​ការ​បេីក​ការដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណនតេជោ​ នៅកោះពេជ្រ​ នៅ​ថ្ងៃ​ទី០៥​ ខែសីហា​ ឆ្នាំ​២០២៤​​

 ២៦-កក្កដា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T