កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១៥ទៅ២៧ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២១ ខែឧសភា នេះ

//s9.kh1.co/fe/fe680773d6930ee9637d260cf3d2915fa6ff0d7c.png
សង្គម

 ២១-ឧសភា-២០២៤ ៩ព្រឹក · ២ ខែមុន

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១៥ទៅ២៧ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២១ ខែឧសភា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៧% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។

ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/06/066711c413caa76753e8ec9ac896f26a5b8d1f53.jpg

ត្រៀមៗ! នឹងមានការ​ប្រគំតន្ត្រី​ និង​អុជកាំជ្រួច​ ដេីម្បី​អបអរសាទរ​ការ​បេីក​ការដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណនតេជោ​ នៅកោះពេជ្រ​ នៅ​ថ្ងៃ​ទី០៥​ ខែសីហា​ ឆ្នាំ​២០២៤​​

 ២៦-កក្កដា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T