ភ្នំពេញ៖ ប្រិយមិត្តស្ទើរតែទូទាំងប្រទេសកម្ពុជា ប្រាកដជាធ្លាប់ស្គាល់ហើយនូវតារាភេទទី៣ ដែលមានសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេស កញ្ញា ប៉ុបពី ទម្រាំតែនាងឈានមកដល់ចំនុចល្បី និងក្លាយជានារីសឹង១០០ភាគរយនេះបាន គឺនាងបានឆ្លងកាត់ព្យុះភ្លៀងនិងការឈឺចាប់ជាច្រើន មានទាំងការមើលងាយ ស្អប់ខ្ពើម និងការរើសអើងដែលនាងជាភេទទី៣ជាដើម។

គួរឲ្យដឹងថា កញ្ញ ប៉ុបពី ដែលមានឈ្មោះដើមថា លាង សុធា ធ្លាប់ជាប់ជាបវរកញ្ញាភេទទី៣ ដែលស្រស់ស្អាតបំផុត នៅក្នុងកម្មវិធីមួយ នៃទូរទស្សន៍ប៉ុស្តិ៍ ទទក ។ ក្រោយពីប្រឡងជាប់ កេរ្តិ៍ឈ្មោះរបស់ប៉ុបពី ក៏ចាប់ផ្តើមល្បីសុះសាយទូទាំងប្រទេស។

ទន្ទឹមនឹងពាក្យលើកសរសើររបស់មហាជន ដោយថាប៉ុបពី មានសម្រស់ស្រស់ស្អាតខ្លាំង ជាងស្ត្រីមួយចំនួន ក្នុងនោះប៉ុបពីក៏ទទួលបានការរើសអើង និងការស្អប់ខ្ពើម មិនតិចដែរពីសំណាក់មហាជន ដោយសារតែកាលនោះ មិនសូវមានអ្នកចូលចិត្ត និងមិនឲ្យតម្លៃនោះទេ ចំពោះមនុស្សដែលកើតមកមានអត្តចរិតខុស ពីរូបរាងកាយធម្មជាតិបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះ ការរើសអើងចំពោះមនុស្សភេទទី៣ក៏មានការ អន់ថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយកញ្ញាប៉ុបពី ក៏នៅតែមានកេរ្តិ៍ឈ្មោះ និងទទួលបានការពេញចិត្តជាច្រើនពីសំណាក់មហាជនផងដែរ៕ 

រូបបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី