កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ខ្លាំង ក្រោយពី តារាសម្ដែងស្រី Liu Yifei បានបង្ហាញរូបភាពថ្មី ពីការកម្សាន្តនៅទីធ្លាផ្ទះវីឡារបស់ខ្លួន លេងជាមួយឆ្មា និងអានសៀវភៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ២៩ ខែមេសា កន្លងទៅនេះ តារាសម្ដែងស្រី Liu Yifei បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលកំពុងសម្រាកកម្សាន្តនៅក្នុងសួនច្បាររបស់នាង ដែលបានបង្ហាញឲ្យឃើញពី ពេលដ៏សាមញ្ញប្រចាំថ្ងៃមួយរបស់តារាស្រីរូបនេះ និងទទួលបានការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតជាច្រើន នៅលើបណ្តាញសង្គម Weibo និង Instagram ។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ត្រូវបានគេសរសើរថា បានបញ្ចេញទឹកមុខទទេស្អាត បង្ហាញពីភាពទាក់ទាញបែបរស់រវើក ពេលបានបង្ហាញពីការសម្រាកប្រចាំថ្ងៃ នៅពេលទំនេររបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖