ស្អាតខ្លាំងណាស់ ក្រឡេកមកមើលឈុតទាំង៣របស់ យូប៊ីន ក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមនៅបារាំង

//s9.kh1.co/09/09e16196eb210beb13bdb0a5d322eb9f45938576.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២៤ ១ល្ងាច · ២ ខែមុន

ក្រឡេកមកមើលឈុតទាំង៣របស់ យូប៊ីន ក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមនៅបារាំង

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានមានកិត្តិយស ដើរលើកម្មវិធី Red carpet the 77th annual cannes film festival 2024 នៅឯទីក្រុង cannes ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=438,q=100/78/7868ec52d53ba523366048a0bbba220f0a3c7547.jpg

ជាមួយគ្នានេះ យូប៊ីន បានបង្ហាញនូវឈុតសម្លៀកបំពាក់ដ៏ស្អាតអស្ចារ្យចំនួន៣ឈុត សរុបនៃការចូលរួមកម្មវិធីនេះ ដែលឈុតនីមួយៗពិតជាមានភាពស្រស់ស្អាតលេចធ្លោរ។ ជាពិសេស ឈុតទី៣ ដែលជាឈុត "នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក" ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែម៉៉ូត និង អត្ថន័យនៃឈុតមួយនេះ។

ឈុតទី១​ របស់ យូប៊ីន
ឈុតទី១​ របស់ យូប៊ីន

យោងទៅតាមការបង្ហោះរបស់ យូប៊ីន ផ្ទាល់បានរៀបរាប់ថា "ឈុតទី៣លើកម្រាលព្រំ the77th cannes film festival ទីក្រុងកានប្រទេសបារាំង ឈុត"នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក" មិនមែនច្បាំងតែលើសឹកសង្រ្គាមតែច្បាំងនិងចំនេះវិជ្ចា ច្បាំងនិងភាពទន់ខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា ។

ឈុតទី១​ របស់ យូប៊ីន
ឈុតទី១​ របស់ យូប៊ីន

ឈុតនេះនាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ ដែលមានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ចីបេតិកភណ្ឌវិប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ2005របស់អង្គការយូណេស្កូ។

នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវិប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងខ្ញុំអាចធ្វើបានបើមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុននិងសូមគោរពអរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយ។"​ 

តាមរយៈឈុតនេះ កញ្ញា យូប៊ីន ត្រូវបានមហាជនស្ងើចសរសើរពេញបណ្ដាញសង្គម និង មានក្ដីរំភើបចំពោះសមិទ្ធផលដ៏អស្ចារ្យ ដែលតំណាងឲ្យកិត្តិយសប្រទេសជាតិផងដែរ៕

ឈុតទី២ របស់ យូប៊ីន
ឈុតទី២ របស់ យូប៊ីន
ឈុតទី២ របស់ យូប៊ីន
ឈុតទី២ របស់ យូប៊ីន
ឈុតទី២ របស់ យូប៊ីន
ឈុតទី២ របស់ យូប៊ីន
ឈុតទី៣​ របស់ យូប៊ីន
ឈុតទី៣​ របស់ យូប៊ីន
ឈុតទី៣​ របស់ យូប៊ីន
ឈុតទី៣​ របស់ យូប៊ីន
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T