មកមើលសម្រស់បវរកញ្ញាកម្ពុជាដែលគ្រងម្កុដអន្តរជាតិ Miss Teen Global 2024

//s9.kh1.co/e1/e16d6b3c1abb118c6c15ae7cd05d797346d6a903.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២៤ ១ល្ងាច · ២ ខែមុន

សាន សំរិទ្ធិកណ្ណិកា ទើបតែចូលវ័យ ១៦ឆ្នាំ កាលពីដើមឆ្នាំ ២០២៤ នេះ នាងមានកម្ពស់ ១៦៧សង់ទីម៉ែត្រ គួរបញ្ជាក់ផងដែរថា មុនពេលតំណាងកម្ពុជាចេញទៅប្រកួត កម្មវិធី Miss Teen Global ប្រចាំឆ្នាំ ២០២៤ នាងជា

ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យមានមោទនៈភាព ខណៈមួយរយៈពេលចុងក្រោយមកនេះ បវរកញ្ញាវ័យក្មេងកម្ពុជា ទទួលបានជ័យជម្នះ នាំយកម្កុដលំដាប់អន្តរជាតិមកជូនជាតិមាតុភូមិ ជាហូហែ។ នេះក៏ព្រោះតែកត្តាជាច្រើន ផ្ដើមចេញពីការខិតខំប្រឹងប្រែងរបស់បេក្ខភាពប្រកួត ក្រុមគណគ្រប់គ្រងកម្មវិធីនៅកម្ពុជាដែលបានស្វះស្វែង បង្ហាត់បង្រៀន ជួយជម្រុញបន្ថែម និងកាន់តែពិសេសជាងនេះទៅទៀតនោះគឺ សន្ទុះនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះកុំឲ្យខាតពេលយូរ មកដឹងប្រវត្ថិខ្លះៗពីក្មេងស្រីវ័យ ១៦ឆ្នាំ ដែលទើបតែគ្រងដំណែង Miss Teen Global ប្រចាំឆ្នាំ ២០២៤ កាលពីពេលថ្មីៗនេះ គឺយុវតី សាន សំរិទ្ធិកណ្ណិកា (San Somrithkanika)។ 

សាន សំរិទ្ធិកណ្ណិកា ទើបតែចូលវ័យ ១៦ឆ្នាំ កាលពីដើមឆ្នាំ ២០២៤ នេះ នាងមានកម្ពស់ ១៦៧សង់ទីម៉ែត្រ។ គួរបញ្ជាក់ផងដែរថា មុនពេលតំណាងកម្ពុជាចេញទៅប្រកួត កម្មវិធី Miss Teen Global ប្រចាំឆ្នាំ ២០២៤ នាងបានគ្រងតំណែង 2nd Runner Up ពីកម្មវិធី Miss Pre Teen Cambodia 2023 រួចមកហើយ ថែមទាំងទទួលបានការបង្វឹកឆ្លើយសំនួរពី CEO ផ្ទាល់ និងការរៀនដើរម៉ូត យ៉ាងយកចិត្តទុកដាក់ ជាលទ្ធផល សាន សំរិទ្ធិកណ្ណិកា ទទួលបានជ័យលាភី Miss Teen Global 2024 ពីទឹកដីប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែឧសភា ថ្មីៗកន្លងទៅនេះ។ 

នៅក្នុងកិច្ចសម្ភាសន៍មួយ នាងបានបង្ហើបថា ក្តីស្រមៃរបស់នាង គឺចង់ក្លាយជាអ្នកបម្រើការនៅលើយន្តហោះ និងជាកំពូលតារាបង្ហាញម៉ូត។ នៅពេលទំនេរ នាងចូលចិត្តមើលកម្មវិធីប្រកួតសម្រស់ និងហាត់ដើរម៉ូត៕

ទស្សនារូបភាព Miss Teen Global 2024 របស់យើងខាងក្រោមនេះ ៖ 

សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
សាន សំរិទ្ធិកណ្ណិកា
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T