ភេទទីបីមែន តែពេលតែងស្រី Idolទាំងនេះ ស្អាតខ្ញង់ៗមិនឲ្យចាញ់ស្រីពិតសោះ

//s9.kh1.co/77/77644f7f7b1e7a872752fe91bfed6fc69145e157.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះបីជា Idol ទាំងនេះកើតមកមានរាងកាយជាប្រុសមែន តែដោយសារទំនោរធម្មជាតិគេមានចរិតដូចមនុស្សស្រីទៅហើយ គេក៏កែប្រែខ្លួនឯងដោយការវះកាត់កែភេទ ឯខ្លះក៏មិនទាន់ តែបើមើលសម្រស់គេពេលក្លាយជាស្រី ក៏ស្អាតមិនធម្មតានោះទេ។

ភ្នំពេញ៖ បើនិយាយដល់​ Idol ដែលកំពុងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈខ្មែរ ប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាដឹងហើយថា ដំបូងឡើយពួកគេម្នាក់ៗសុទ្ធសឹងតែមានរូបរាង និងការតុបតែងខ្លួនជាមនុស្សប្រុសជាធម្មតាទេ ប៉ុន្តែក្រោយមកទៀត ស្របពេលដែលពេលវេលាកាន់តែដើរទៅមុខ ពួកគេក៏បានវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ និងកាន់តែហ៊ានបើកចំហរក្នុងការតែងខ្លួនជាមនុស្សស្រីតាមទំនោរធម្មជាតិរបស់ពួកគេ ដោយឥតលាក់លៀមនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ​អ្វីដែលមហាជននាំគ្នាសរសើរ និងកាន់តែស្រលាញ់ចូលចិត្តពួកគេថែមទៀតនោះ គឺនៅពេលដែល Idol ភេទីបីទាំងប៉ុន្មាននាក់នេះ បានផ្លាស់ប្ដូរខ្លួនឯងតែខ្លួនជាស្រី គឺពួកគេពិតជាស្អាត សាកសមដូចទៅនឹងមនុស្សស្រីពិតៗយ៉ាងដូច្នោះ ខណៈអ្នកខ្លះនៅមិនទាន់បានវះកាត់កែភេទក៏ពិតមែន ប៉ុន្តែសម្រស់របស់ពួកគេម្នាក់ៗ ក៏អាចប្រៀបជាមួយនឹងមនុស្សស្រីមួយចំនួនបានផងដែរ៕

ពួកគេទាំងនោះមានដូចខាងក្រោម៖

១.សី សី ឬសុខ ពិសីតូច

ក្មេងតូចដែលគេស្គាល់ច្រើនថាមានសម្លេងដូចតារាចម្រៀង សុខ ពិសី រូបនេះ កាលពីដំបូង គេគ្រាន់តែជាក្មេងប្រុសធម្មតា តែពេលនេះវិញគេបានផ្លាស់ប្ដូរទៅជាមនុស្សស្រី សម្រស់ស្អាតមិនណយឡើយ។

សី សី កាលនៅជាប្រុស
សី សី កាលនៅជាប្រុស
សី សី ពេលកែធ្វើជាមនុស្សស្រី
សី សី ពេលកែធ្វើជាមនុស្សស្រី

២.ហ័ង ហ័ង

ហ័ង ហ័ង ក៏ដូចគ្នាផងដែរ ខណៈសព្វថ្ងៃគេមានរាងកាយជាមនុស្សប្រុសទេ តែដោយសារតែចរិតលក្ខណៈរបស់គេដូចមនុស្សស្រីច្រើន ទើបពេលដែលគេតែងខ្លួនជាស្រីម្ដងៗ អ្នកណាៗក៏ច្រឡំថាជាស្រីពិតដែរ។

ហ័ង ហ័ង ពេលតែងប្រុស
ហ័ង ហ័ង ពេលតែងប្រុស
ហ័ង ហ័ងពេលតែងស្រី
ហ័ង ហ័ងពេលតែងស្រី

៣.ម៉ែ សេះ

ម៉ែសេះ ទោះមិនទាន់កែភេទជាមនុស្សស្រីពេញលេញ តែការតែងខ្លួនរបស់គេក៏ស្អាតមិនអន់ដែរ។

ម៉ែ សេះ
ម៉ែ សេះ
ម៉ែ សេះ
ម៉ែ សេះ

៤.ផេន ខេត

តារារូបនេះ បន្ទាប់ពីបានវះកាត់កែភេទរួចមក រូបរាងកាយ និងចរិតលក្ខណៈរបស់គេក៏ប្រៀបដូចនឹងមនុស្សស្រីពិតៗ ជាពិសេសដោយសារតែចរិត ទេពកោសល្យរបស់នាង ធ្វើឲ្យតារារូបនេះកាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងផងដែរ។

ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត

៥.រ៉ូលីន

តារារូបនេះ ទោះមានរូបរាងជាប្រុសមែន តែពេលចេញតាមកម្មវិធីម្ដងៗ​ គេតែងតែផ្លាស់ប្ដូរខ្លួនឯង ដោយរៀបចំតុបតែងខ្លួនស្អាតមិនចាញ់ស្រីៗឡើយ។

រ៉ូលីន
រ៉ូលីន
រ៉ូលីន ពេលតែងស្រី
រ៉ូលីន ពេលតែងស្រី

៦.ប៉ុបពី

ប៉ុបពីជាតារាជើងចាស់មួយរូប ដែលបានឡូកក្នុងសិល្បៈជាយូរមកហើយ នាពេលកន្លងមកគ្រប់គ្នាក៏ដឹងដែរថា ដំបូងឡើយគេក៏មានរាងកាយជាមនុស្សប្រុស តែក្រោយមកគេក៏បានវះកាត់កែភេទបានសម្រេច និងមានសម្រស់ស្អាតដូចស្រីពិតៗតែម្ដង។

ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពីរ៉ូលីនផេន ខេត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T