ស្រីស្អាត So Hee ក្រុម ALICE នឹងរៀបការជាមួយមិត្តប្រុសអាយុចា»-ស់ជាង ១៥ឆ្នាំ និងឈប់ពីសិល្បៈ

//s9.kh1.co/a4/a46c80f8f95a20b9dcd4c412748901d36cc31d52.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២៤ ១ល្ងាច · ១១ ថ្ងៃមុន

Kim Sohee ដែលជាតារាចម្រៀងស្រីសមាជិកក្រុម ALICE បានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍

កូរ៉េខាងត្បូង៖ Kim Sohee ដែលជាតារាចម្រៀងស្រីសមាជិកក្រុម ALICE បានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងមិត្តប្រុសជាអ្នកជំនួញដែលមានអាយុចាស់ជាងដល់ទៅ ១៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Sohee 
Kim Sohee 

ទន្ទឹមគ្នានេះ នាងក៏នឹងលាឈប់ពីការងារសិល្បៈផងដែរ ស្របពេលដែលកុងត្រារបស់នាងជាមួយនឹងផលិតកម្ម IOK នឹងអស់សុពុលភាពនៅខែក្រោយនេះហើយ ដោយនាងសម្រេចចិត្តមិនបន្តកុងត្រាថ្មីឡើយ។

Kim Sohee 
Kim Sohee 

So Hee គ្រោងនឹងរៀបការនៅឆ្នាំនេះតែម្ដង ដោយនឹងចុះអេតាស៊ីវិលនៅខែក្រោយនេះ បន្ទាប់ពីទាក់ទងគ្នាបាន១ឆ្នាំ ដោយពិធីរៀបការរបស់អ្នកទាំងពីរ នឹងរៀបចំឡើងជាលក្ខណៈតូចតាចដោយមានការចូលរួមតែពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះ។

Kim Sohee 
Kim Sohee 

គួរបញ្ជាក់ផងដែរថា Kim So Hee បានបង្ហាញមុខជាសមាជិកម្នាក់របស់ក្រុម ELRIS នាឆ្នាំ២០១៧ បន្ទាប់មកប្ដូរឈ្មោះទៅជា ALICE ក្នុងឆ្នាំ២០២២ ដោយបានចេញអាល់ប៊ុមថ្មីដូចជា "Dance on" និង "Show Down"៕  

Kim Sohee 
Kim Sohee 
Kim Sohee 
Kim Sohee 
Kim Sohee 
Kim Sohee 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T