ធ្វើខុសចេះដឹងកំហុស SantaKH បានទៅលើកដៃសំពះសុំទោសផ្ទាល់ ដល់ ឯកឧត្តម អភិបាលខេត្តកំពត (មានវីដេអូ)

//s9.kh1.co/b1/b132a369eee59db0b396cb6cc1359635e2284282.png
តារា & កម្សាន្ដ

 ២៦-មេសា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

SantaKH បានទៅធ្វើការសុំទោសផ្ទាល់ ដល់ ឯកឧត្តម អភិបាលខេត្តកំពត។

កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់នូវអ្នកបង្កើតវេទិកាសប្បាយៗ ដែលមានគណនីផេកហ្វេសប៊ុក SantaKH ដែលលោកតែងតែបង្កើតវីដេអូបែបកំប្លែង លេងសើច Prank ក្នុងទីសាធារណៈ និង លោកក៏ជាសប្បុរសជនដែលជួយទៅកាន់ជនខ្វះខាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
SataKH 
SataKH 

ដោយឡែក ថ្មីៗនេះ លោកត្រូវបានមហាជនវាយប្រហារយ៉ាងខ្លាំង​ ចំពោះរូបភាពមួយសន្លឹក ដែលលោកបានថតធ្វើស្ទាយ៍មិនសមរម្យជាមួយនឹងរូបសំណាក់សត្វសេះសមុត្រ ដែលជារូបតំណាងឲ្យខេត្តកំពត។ បន្ទាប់ពីបង្ហោះរូបបានប៉ុន្មាននាទី SataKH ទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ធ្វើឲ្យលោកបានលុបរូបចេញ និង ចេញមុខសុំទោសជាសាធារណៈទៀតផង។

SataKH 
SataKH 

មិនតែប៉ុណ្នោះ តារាប្រុសរូបនេះ មិនត្រឹមតែសរសេរសារសុំទោស ដោយដឹងកំហុសធ្វើឲ្យអចេតនានេះហើយ លោកក៏បានទៅធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ និងសន្យាថាកំហុសបែបនេះនឹងមិនកើតឡើងទៀតឡើយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T