ភ្នំពេញ៖ កាលពីយប់មិញនេះ ផលិតកម្មរស្មីហង្សមាសទើបតែបានផុសបង្ហាញ បទចម្រៀងថ្មីមួយបទទៀតហើយ ដែលជាបទញាក់ ជាសំនៀងរួមគ្នារបស់តារាស្រីកំពុងពេញនិយមពីរដួង គឺកញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា។

បន្ទាប់ពីបានប្រកាសថា អ្នកទាំងពីរនឹងចេញបទចម្រៀងរួមគ្នាជាលើកដំបូង ពេលនេះបទបទចម្រៀងថ្មី ក៏បានចេញជារូបរាងហើយ ដែលមានចំណងជើងថា៖ «កុំស្លៀកខ្លីខ្លាំងពេក» ច្រៀងដោយ កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា រ៉េត ស៊ូហ្សាណា។ ដោយត្រូវបាននិពន្ធទំនុកច្រៀង និង Melody ដោយ ឌីជេក្តិប និងនិពន្ធបទភ្លេងដោយ Long Valentino។

បទថ្មីរបស់តារាចម្រៀងទាំងពីរក៏ដួង ក៏មានការចូលរួមសម្តែងពីតារាចម្រៀងប្រុស លោក ណុប ប៉ាយ៉ារិទ្ធ ផងដែរ គឺលោកបានដើរតួជាឪពុក សុគន្ធកញ្ញា ដើរតួជាម្តាយ និង ស៊ូហ្សាណា ដើរតួជាកូនស្រី។

មិនតែប៉ុណ្ណោះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានរាំចាក់ក្បាច់យ៉ាងឡូយ ធ្វើឱ្យបទចម្រៀងទាំងមូលពោរពេញទៅដោយភាពក្រមិចក្រមើម កំប្លុកកំប្លែងច្រើនទៀតផង៕

ចង់ដឹងយ៉ាងណា តោះទៅទស្សនាវីដេអូ Teaser ដូចខាងក្រោម៖ 

ឱក សុគន្ធកញ្ញា និង រ៉េត ស៊ូហ្សាណា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀត វីដេអូកម្របានឃើញមួយបានបង្ហាញថាកញ្ញា ឱក សុគន្ធកញ្ញា ច្រៀងពិរោះតាំងពីតូច គួរឱ្យស្រលាញ់។ 

កំពូលតារាចម្រៀងល្បីល្បាញនៅក្នុងស្រុក កញ្ញា ឱក សុគន្ធកញ្ញា កើតនៅក្នុងទីក្រុងភ្នំពេញ មានបងប្អូនប្រុសស្រី ៣ម្នាក់ និងឪពុកម្ដាយសុទ្ធសឹងតែជាអ្នកសិល្បៈទាំងអស់ ដោយនាងមានឪពុកជាអតីតតន្ដ្រីករ និងម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ។

រំលឹកដល់ប្រវត្ដិចូលក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ឡើងច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ។  វីដេអូដ៏កម្រមួយបានឃើញមួយ ត្រូវបានគេបង្ហោះនៅក្នុង YouTube បង្ហាញពីការបកស្រាយបទចម្រៀងរបស់កញ្ញា ឱក សុគន្ធកញ្ញា កាលពីនាងនៅអាយុប្រមាណជា១០ឆ្នាំ។

ពេលនោះកុមារី សុគន្ធកញ្ញា បានឈរច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តខ្ពស់ ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ជាតិស្រ្តី»។

វីដេអូនេះពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិននឹកស្មានថា តារាចម្រៀង រូបនេះចេះច្រៀងបានយ៉ាងពិរោះតាំងពីនៅវ័យកុមារដូច្នេះសោះ។

គួរឱ្យដឹងដែរថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានច្រៀងបទចម្រៀង «ជាតិស្រ្តី» នេះរួមគ្នាជាមួយតារាចម្រៀងស្រីរបស់ហង្សមាសចំនួន ៧រូបផ្សេងទៀតផងដែរ នៅលើឆាកតន្រ្តីស្រាបៀរហ្គេនប៊ឺង កាលពីថ្ងៃទិវាបុណ្យសិទ្ធិនារី៨មីនា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា