ភ្នំពេញ៖ ពិតជារឿងមួយគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់កំពូលតារាចម្រៀងស្រីលំដាប់ជួរមុខ កញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា អតីតកូនក្រុមសំណព្វចិត្ត នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២ ដែលបានចាប់ដៃគូសម្តែង និងច្រៀងជាមួយគ្នាជាលើកដំបូងក្នុងបទថ្មី។

ដោយកាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុក និងអ៊ីនស្តារក្រាម របស់តារាស្រីទាំងពីរដួង បានផុសប្រាប់ឱ្យដឹងថា ពួកគេនឹងសម្តែងជាតួអង្គម្តាយ និងកូននឹងគ្នាជាលើកដំបូង។

ជាក់ស្តែង ស្រីស្អាត រ៉េត ស៊ូហ្សាណា បានដាក់ Caption នៅពីលើរូបថតរបស់នាង ជាមួយកញ្ញា សុគន្ធកញ្ញា ថា៖ «ឆ្នាំថ្មីកូនពេញវ័យក្រមុំហើយណាម៉ែ.... បទថ្មីឆាប់ៗនេះ....»

ចំណែកឯ សុគន្ធកញ្ញាវិញ ក៏បានផុសរូបជាមួយគ្នានេះដែរថា៖ «ឆ្នាំថ្មីកូនស្រីពេញវ័យក្រមុំហើយ.. មិនមែនក្មេងរត់លេងដូចពីមុនទៀតទេ... អ៊ីចឹងចាំស្តាប់ម៉ែប្រាប់...................! បទថ្មី..!»

រង់ចាំទស្សនាការសម្តែង និងការបកស្រាយបទចម្រៀងរួមគ្នារបស់តារាស្រីទាំងពីរដួងនេះទាំងអស់គ្នា៕ 

តើមានអ្វីប្លែកគួរឱ្យទាក់ទាញប៉ុណ្ណាដែរ ចំពោះការសម្តែងរបស់ពួកគេក្នុងពេលឆាប់ៗនេះ? 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ គេទាំងពីរសមជាម្តាយកូននឹងគ្នា ឬមិនសម?

ឱក សុគន្ធកញ្ញា និង រ៉េត ស៊ូហ្សាណា

កំណត់ហេតុខ្មែរឡូត៖ 

រំលឹកព័ត៌មានចាស់កាលពីលើកមុន រ៉េត ស៊ូហ្សាណា នៅតែទៅរៀនជាប់រហូត ទោះរវល់សិល្បៈយ៉ាងណាក៏ដោយ

តារាចម្រៀងស្រីវ័យ១៧ឆ្នាំ និងជាអតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា បច្ចុប្បន្ននេះនាងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ហើយជាពិសេសទៀតនោះ នាងក៏កំពុងតែមមាញឹកក្នុងការងារសិល្បៈ យ៉ាងខ្លាំងក្នុងការត្រៀមចេញបទចម្រៀងថ្មី ព្រមទាំងចុះច្រៀងតាមការបណ្តាកម្មវិធីនានា ជាច្រើនកន្លែងផងដែរ។

គួរឲ្យដឹងថា តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា បច្ចុប្បន្ននាងរៀនថ្នាក់ទី១២ ដែលជាឆ្នាំប្រឡងបាក់ឌុប នៅឯសាលារៀនឯកជនល្បីឈ្មោះមួយកន្លែង ។ យ៉ាងណាមិញ បើទោះបីជា ហ្សាណា មានការងាររវល់ខ្លាំងនៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែនាងក៏មិនភ្លេចការសិក្សាឡើយ ដែលនាងតែងតែឆ្លៀតពេលមករៀនជានិច្ច។

លើសពីនេះ ហ្សាណាក៏ត្រូវបានអ្នកគាំទ្រ លួចសរសើរថា នាងមិនត្រឹមតែជាតារាចម្រៀងស្រីវ័យក្មេងមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងខិតខំរៀនសូត្រទៀតផង៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា