ឃើញ ស៊ឹម ច័ន្ទពន្លឺ រងការរិះ.គន់ខ្លាំង នឹកឃើញដល់តារាចម្រៀងស្រីម្នាក់នេះ

//s9.kh1.co/4b/4beef8d0007af5d8e7bd6dac9ea5a4cd7ec74e1f.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ឃើញ ស៊ឹម ច័ន្ទពន្លឺ រងការរិះ.គន់ខ្លាំង នឹកឃើញដល់តារាចម្រៀង រ៉េត ស៊ូហ្សាណា ហែលឆ្លងការប្រតិកម្មមហាជន ចុងក្រោយល្បីខ្លាំង

រាជធានីភ្នំពេញ ៖ ពិតណាស់ បេក្ខភាពប្រកួតចម្រៀងCambodian Idol លោក ស៊ឹម ច័ន្ទពន្លឺ ដែលដំបូងឡើយហាក់ផ្ទុះការគាំទ្រនិងទទួលការពេញចិត្តយ៉ាងខ្លាំងលើបណ្តាញសង្គមនោះ បែរជាមកដល់ពេលនេះ រងការរិះ.គន់យ៉ាងដំណំពីមហាជនទៅវិញ ដែលធ្វើឲ្យហ្វេនៗព្រួយបារម្ភខ្លាចរូបលោកបាក់ទឹកចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃើញបេក្ខភាពប្រកួតចម្រៀងជួបរឿងដូច្នេះធ្វើឲ្យគេឯងនឹកឃើញដល់ ប្រវត្តិរបស់តារាចម្រៀងចេញពីការប្រកួត The Voice កញ្ញា រ៉េត ស៊ូហ្សាណា ក៏ជួបរឿងមិនខុសគ្នាឆ្ងាយដែរ។តួយ៉ាង ក្រោយហែលឆ្លងការរិះគន់ពីមហាជននិងការមិនតបតទៅវិញរយៈពេល៦ឆ្នាំកន្លងមកនេះ ចុងក្រោយតារាស្រី រ៉េត ស៊ូហ្សាណា អាចយកបានបេះដូងអ្នកគាំទ្រយ៉ាងសន្ធឹកសន្ធាប់ រហូតដល់ខ្លួនអាចជោគជ័យមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ មិនថាជាការងារច្រៀង ថតស្បតពាណិជ្ជកម្ម BAផលិតផលល្បីៗនោះឡើយ សុទ្ធតែផ្លែផ្កាយ៉ាងត្រចះត្រចង់។

ទៀតសោត លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ជាបុគ្គលទទួលការសិក្សាខ្ពស់ដល់ក្រៅប្រទេស ហេតុតែចង់ដើរតាមក្តីស្រមៃ ដាក់ពាក្យប្រកួតបែរជារងការរិះ.គន់ទៅវិញ តែរូបលោកមិនតបតនឹងមហាជនឡើយ ចុងក្រោយខ្លួនអាចដើរដល់វគ្គផ្តាច់ព្រ័តនឹងគេបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  លោកស៊ឹម ច័ន្ទពន្លឺ
  លោកស៊ឹម ច័ន្ទពន្លឺ
  លោកស៊ឹម ច័ន្ទពន្លឺ
  លោកស៊ឹម ច័ន្ទពន្លឺ
រ៉េត ស៊ូហ្សាណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T