រាងក៏ស្អាត រ៉េត ស៊ូហ្សាណា ទើបដោះដែក.ធ្មេញ.ទៀត ញញឹមរាយមន្តស្នេហ៍យកហ្មង

//s9.kh1.co/dc/dcb78fef552f77b2a6cf8441c94487020ff010e9.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ប៉ុន្មានសន្លឹកនេះ រ៉េត ស៊ូហ្សាណា កំពុងអង្រួនចិត្តអ្នកទស្សនា ជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍។

ភ្នំពេញ៖ ជាការពិត ដោយសារតែមានសមត្ថភាព នៅក្នុងវិស័យសិល្បៈចម្រៀង បច្ចុប្បន្ននេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែទទួលបាននូវការពេញចិត្តពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយមនិងត្រូវចិត្តអ្នកស្ដាប់យ៉ាងខ្លាំង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មិនត្រឹមតែមានឈ្មោះបោះសម្លេង នៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើ ការតុបតែងខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ដែលមានភាពលេចធ្លោ និងទាន់សម័យ ខណៈដែលពីមួយឈុតទៅមួយឈុតគឺ សុទ្ធសឹងតែមានភាពសាកសម បង្ហាញពីសម្រស់ល្អឥតខ្ចោះ ថែមទៀតផង។ 

ម៉្យាងវិញទៀត ថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបញ្ចេញនូវរូបភាពរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានតុបតែងខ្លួនក្នុងស្ទាយ៍បែបយុវវ័យ ជាមួយនឹងខោសាច់គគី អាវវាលបញ្ចេញសាច់រឹបរាងពាក់កកណ្ដាលខ្លួន ឈរកាច់រាង បង្អួតសម្រស់ និងរាងកាយ បូករួមនឹងបង្កេះមួយក្តាប់ អមនឹងស្នាមសើចបន្ទាប់ពីពត់ធ្មេញហើយ កាន់តែអង្រួនចិត្តអ្នកទស្សនាជាច្រើន និងមិនអាចដកក្រសែភ្នែក ចេញពីភាពស្រស់ស្អាតរបស់នាង បានឡើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T