ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីល្បាញនៅក្នុងស្រុក កញ្ញា ឱក សុគន្ធកញ្ញា កើតនៅក្នុងទីក្រុងភ្នំពេញ មានបងប្អូនប្រុសស្រី ៣ម្នាក់ និងឪពុកម្ដាយសុទ្ធសឹងតែជាអ្នកសិល្បៈទាំងអស់ ដោយនាងមានឪពុកជាអតីតតន្ដ្រីករ និងម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ។

រំលឹកដល់ប្រវត្ដិចូលក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ឡើងច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ។ ហើយថ្មីៗនេះ កាលពីថ្ងៃទី៩ខែមីនា កន្លងទៅ វីដេអូដ៏កម្រមួយបានឃើញមួយ ត្រូវបានគេបង្ហោះនៅក្នុង YouTube បង្ហាញពីការបកស្រាយបទចម្រៀងរបស់កញ្ញា ឱក សុគន្ធកញ្ញា កាលពីនាងនៅអាយុប្រមាណជា១០ឆ្នាំ។

ពេលនោះកុមារី សុគន្ធកញ្ញា បានឈរច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តខ្ពស់ ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា«ជាតិស្រ្តី»។

វីដេអូនេះពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិននឹកស្មានថា តារាចម្រៀង រូបនេះចេះច្រៀងបានយ៉ាងពិរោះតាំងពីនៅវ័យកុមារដូច្នេះសោះ។

គួរឱ្យដឹងដែរថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានច្រៀងបទចម្រៀង «ជាតិស្រ្តី» នេះរួមគ្នាជាមួយតារាចម្រៀងស្រីរបស់ហង្សមាសចំនួន ៧រូបផ្សេងទៀតផងដែរ នៅលើឆាកតន្រ្តីស្រាបៀរហ្គេនប៊ឺង កាលពីថ្ងៃទិវាបុណ្យសិទ្ធិនារី៨មីនា៕ 

ទស្សនាការបកស្រាយចម្រៀងកាលពីនៅកុមាររបស់កញ្ញា ឱក សុគន្ធកញ្ញា ដូចខាងក្រោម៖

ឱក សុគន្ធកញ្ញា

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ ទឹកចិត្តម្តាយគឺបែបនេះ នៅតែឈរមើល សុគន្ធកញ្ញា ច្រៀងរហូត តាំងពីគ្មានអ្នកណាចាប់អារម្មណ៍ រហូតក្លាយជាកំពូលតារាចម្រៀង

ជាការពិត ក្នុងនាមជាអ្នកម្តាយ តែងតែព្យាយាមធ្វើអ្វីគ្រប់យ៉ាង មើលថែរក្សា និងផ្តល់កម្លាំងចិត្តឲ្យកូន មិនថាពេលណា ឬទីណាក៏ដោយ។

ជាក់ស្តែង កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហើរសារ ដឹងគុណចំពោះ អ្នកម្តាយរបស់នាង ដែលតែងនៅក្បែរ និងឈរមើលនាងច្រៀង តាំងពីនាង គ្មានអ្នកចាប់អារម្មណ៍សូម្បីតែម្នាក់ រហូតក្លាយជាកំពូលតារាចម្រៀង មកទល់សព្វថ្ងៃនេះ។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា «កាលពីខ្ញុំអាយុទើបតែ១០-១២ឆ្នាំ មានមនុស្សស្រីម្នាក់បានឈរមើលខ្ញុំច្រៀង ទោះគ្មានអ្នកណាចាប់អារម្មណ៍ពីខ្ញុំ តែគាត់ជាមនុស្សម្នាក់ដែលតែងតែឈរនៅត្រង់នេះគាំទ្រខ្ញុំជានិច្ច ហើយយប់នេះពេលខ្ញុំកំពុងច្រៀង ខ្ញុំក៏បានឃើញគាត់មើលមកខ្ញុំ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាដូចកាលពីពេលនោះដែរ.. ម្នាក់នោះគឺជាគាត់ម្តាយរបស់ខ្ញុំ ពេលមុនពិតជាមិនដូចពេលនេះទេ.. តែគាត់នៅតែដដែល love you mom»

នេះហើយ ជាទឹកចិត្តម្តាយ ដែលស្រលាញ់ និងគាំទ្រកូនគ្រប់ពេលវេលា ដើម្បីឲ្យមានកម្លាំងចិត្ត ដើរឆ្ពោះទៅកាន់ផ្លូវជីវិតដ៏ជោគជ័យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា