ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍CTNមានដើមកំណើតពីខេត្តស្វាយរៀងនាយ ពែក មី ថ្មីៗនេះបានទម្លាយការពិតពីទម្លាប់អាក្រក់របស់ខ្លួនដែលមិនអាចធ្វើការកែប្រែឬផ្លាស់ប្តូរចរិតបាននោះគឺរាល់ពេលបើកបររថយន្តនៅលើដងផ្លូវតែងតែទាញទូរស័ព្ទយកមកចុចទោះបីដឹងហើយថាទម្លាប់នេះជាករណីមិនល្អសម្រាប់ខ្លួននិងអ្នកប្រើប្រាស់ដងផ្លូវជាមួយក៏ដោយនោះ។

តារាកំប្លែងដែលធ្លាប់ជាអតីតកម្មករសំណងនាយពែកមីបានសរសេរបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា”ទំលាប់អាក្រក់របស់ខ្ញុំគឺបើកបរលើដងផ្លូវ តែងតែចុចទូរសព្ទ។ដឹងថាវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់តែកែមិនបាននៅមិន សុខតើបងប្អូនណាខ្លះមាន ទំលាប់ចឹងដែ?”។

តាមរយៈការបង្ហាញប្រាប់ទម្លាប់មិនល្អរបស់ខ្លួនពីសំណាក់តារាកំប្លែងនាយ ពែក មី ខាងលើនេះក៏មានមហាជនអ្នកគាំទ្រជាច្រើនបាន បញ្ចេញមតិដាស់តឿនស្មារតីលោកដែរថាបើដឹងថាវាជាទម្លាប់អាក្រក់ហើយហេតុអ្វីនៅតែប្រព្រឹត្តឬចាំដល់ពេលមានគ្រោះថ្នាក់ទើបភ្ញាក់រលឹក?។ចំណែកខ្លះទៀតក៏បាននិយាយដែរថា គាត់ដឹងនេះគឺល្អហើយតែយ៉ាងក៏ដោយត្រូវតែព្យាយាមផ្លាស់ប្តូរ ទម្លាប់នេះឲ្យបានព្រោះតាមច្បាប់នៅរាល់ពេល កាន់ចង្កូតរថយន្តគឺគេមិនឲ្យនិយាយឬចុចទូរស័ព្ទនោះឡើយ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កែវ ពេជ្រពិសី​ បង្ហើបថាបើផលិតករ មានសាច់រឿងណា ដែលមើលទៅគួរឲ្យទាក់ទាញ និងជួយសម្រួល ដល់ពេលវេលាថត នាងនឹងទទួល

ភ្នំពេញ៖ សម្តែងស្រីល្បីឈ្មោះ ជើងចាស់អ្នកនាង កែវ ពេជ្រពិសី​ បង្ហើបថា បើផលិតករមានសាច់រឿង ណាដែលមើលទៅ គួរឲ្យទាក់ទាញ​ និងជួយសម្រួល ដល់ពេលវេលាថត នាងនឹងទទួល ។ ពេលខ្លះការសម្តែង បើយើងចេះតែសម្តែង បាតណាបាតណី អត់បាននោះទេ គឺនាងត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ដែរ ជៀសវាងការថតហើយ មិនមានការគាំទ្រ ពីទស្សនិកជន ។

ទោះជាក្នុងអាជីព សិល្បៈរបស់ កែវ ពេជ្រពិសី ហាក់ស្ងប់ស្ងាត់ នឹងការងារជាច្រើនខែ ពិសេសការងារ សម្តែងភាពយន្ត ព្រោះតែនាង កំពុងតែមមាញឹក នឹងការងារមុខជំនួញមួយចំនួន ។

ស្រាប់តែប្រែស្ងាត់បាត់ទីផ្សារ សម្តែងជាយូរឆ្នាំមកហើយ ហើយបើទោះបីជា វិស័យភាពយន្ត កំពុងរីកខ្លាំង ក៏តារាស្រីរូបនេះ ហាក់មិនរវីរវល់ នឹងការចំណាយ ពេលវេលាថតដែរ ។ តារាសម្តែងដែលធ្លាប់ គ្រងដោយតំណែង លំដាប់លេចធ្លោ អ្នកនាងកែវ ពេជ្រពិសី បានលើកឡើងថា ការសម្តែងនាង មិនដែលមានការ ចង់លាឈប់នោះទេ នាងនៅតែទទួលប្រសិនបើ ផលិតករមានប្រភេទ សាច់រឿងណាដែលមើលទៅ គួរឲ្យទាក់ទាញ និងជួយសម្រួលដល់ពេលវេលា នាងបានច្រើន ។

នាងថា ពេលខ្លះការសម្តែង បើយើងចេះតែសម្តែង បាតណាបាតណី អត់បាននោះទេ គឺនាងត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ដែរ ជៀសវាងការថតហើយ មិនមានការគាំទ្រ ពីទស្សនិកជន នៅពេលចាក់បញ្ចាំង ។ ពិធីការិនីប្រចាំទូរទស្សន៍ បាយ័នរូបនេះបន្តថា ឥឡូវមានតែគិត តាមហ្នឹងគិតអ្វី ដែលនៅចំពោះមុខ នាងមានតែការខិតខំ ប្រឹងក្នុងមុខរបរ សំអាងការ ។

ចំពោះរឿងការងារផ្នែក ពិធីការិនីនៅប៉ុស្តិ៍បាយ័ន នាងនៅតែបន្ត បំពេញការងារដូចពីមុនដដែល និងមានភាពមមាញឹក ហើយការងារប្រភេទនេះ ក៏នាងមានចិត្តស្រឡាញ់ ខ្លាំងណាស់ដែរ បើទោះវាពិបាក នាងចេះតែស្តាប់គេស្តាប់ឯង ធ្វើយ៉ាងណាឲ្យវិវឌ្ឍខ្លួន ឲ្យកាន់តែល្អឡើង បើទោះជាពិធីការិនី ត្រូវចំណាយការអានការស្តាប់ និងចំណេះដឹង ទូលំទូលាយ ក៏នាងនៅតែព្យាយាម ព្រោះពិធីការិនី ស្តែងឲ្យឃើញពីភាពឆ្លាតវៃ ដែលនាងពេញចិត្តបំផុត ។

សូមជម្រាបថា ទោះមេម៉ាយយូរឆ្នាំមែន ពេលនេះ ពិសី អត់ខ្វល់រឿងយកគូស្រករ ក្រៅពីមើលមុខជំនួញ ផ្ទាល់ខ្លួនឲ្យល្អ ទោះជាមានបុរសជាច្រើន ហើយមកតាមសុំស្នេហ៍ ដោយនាងដូចជា ខ្លាចស្នេហាមិនសមប្រកប ទើបបានជានៅម្នាក់ឯង យូរបែបនេះ អត់ខ្លាចវ័យជ្រេនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី