ភ្នំពេញ៖ ក្រោយមានរឿងមួយរយៈមុនកន្លងមក រវាងតារាចម្រៀងល្បីៗចំនួនបីដួងនៅក្នុងផលិតកម្មជាមួយគ្នា គឺអ្នកនាង ពេជ្រ សោភា លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ពេលនេះស្រាប់តែ បុរសសម្បូរស្នេហ៍ ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ចាប់ដៃគ្នាច្រៀងឆ្លើយឆ្លងជាលើកដំបូង។

ដោយកាលពីយប់មិញ ផេកហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាសបានបង្ហាញស្នាដៃបទភ្លេងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា បទ «បានបងធ្វើប្ដីស្រីរស់ស្រួល»។

បទថ្មីនេះគឺជាការបកស្រាយរួមគ្នារបស់ តារាចម្រៀងកំពុងតែសម្បូរប្រជាប្រិយភាព លោក ងួន ចាន់ដេវីត ហៅ G-Devith និងស្រីស្អាត ទេព បូព្រឹក្ស តែម្តង ស្របពេលដែល ដេវីត និងពេជ្រ សោភា ធ្លាប់ជាដៃគូនឹងគ្នា តែពេលនេះ ពួកគេលែងច្រៀងរួមគ្នាទៅហើយ។ 

ដោយបទថ្មីរបស់ពួកគេទាំងពីរនាក់ គឺមានការនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងដោយកម្លោះសង្ហា G-Devith។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏យើងឃើញ ដេវីត នៅតែនិពន្ធបទភ្លេងឱ្យ ពេជ្រ សោភា ច្រៀងដដែល

តោះចង់ដឹងថា មានអត្ថន័យយ៉ាងណា ស្តាប់កម្សាន្តទាំងអស់គ្នា៖ 

ដេវីត និងបូព្រឹក្ស

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ទីបំផុត អ្នកគាំទ្រគិតអត់ខុសថា ដេវីត ប្រាកដជាចាប់ដៃគ្នា ជាមួយទេព បូព្រឹក្ស ពេលនេះឃើញច្បាស់តែម្តង!

កន្លងមក តែងតែលេចពាក្យចចាមអារ៉ាមដែលថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នឹងងាកមកចាប់ដៃគ្នា ជាមួយនឹងតារាស្រីស្ទាយ Kpop កញ្ញា ទេព បូព្រឹក្សវិញ។ តើពាក្យចចាមអារ៉ាម និងមន្ទិលសង្ស័យទាំងនេះ គឺជាការពិតមែនឬយ៉ាងណា?

ជាការពិតណាស់ បើយោងតាមការបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស គឺបានបង្ហាញយ៉ាងច្បាស់ថា ពាក្យចចាមអារ៉ាមទាំងនេះ គឺជាការពិតមែន។

ដោយអ្នកទាំងពីរ បានចេញបទចម្រៀង រាំលេងកម្សាន្តចូលឆ្នាំខ្មែរនៅថ្ងៃខាងមុខនេះ ជាមួយនឹងគ្នា ដោយខុសពីសព្វដង គឺលោកតែងតែថតជាមួយអ្នកនាង ពេជ្រ សោភា ជានិច្ច ប៉ុន្តែលើកនេះ លោកបែរជាមកចាប់ដៃរួមចេញចម្រៀងថ្មីជាមួយនឹងកញ្ញាទេព បូព្រឹក្សទៅវិញ ចំណែកឯចម្រៀងថ្មីសម្រាប់ចូលឆ្នាំជាមួយនឹង ពេជ្រ សោភា បែរជាគ្មានសោះសូម្បីតែមួយបទ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស