ភ្នំពេញ៖ រឿងរ៉ាវអាស្រូវដែលល្បីថា តារាចម្រៀង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត មានបញ្ហាជាមួយគ្នា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រោយពីផ្ទុះរឿងនេះ ក៏បានធ្វើឱ្យមនុស្សជាច្រើនបានដៀលកប់ៗមាត់ថា លោក ងួន ចាន់ដេវីត ថាជាពស់ ជាក្រពើ ភ្លេចគុណ ពេជ្រ សោភា ដែលខំជួយជ្រោមជ្រែងរហូតដល់មានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែតាមការបកស្រាយរបស់អ្នកនាងពេជ្រ សោភា ក៏បានបង្ហាញថា អ្នកនាង និងដេវីត មិនបានមានទំនាស់អ្វីជាមួយគ្នាដូចពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមកនោះទេ។ 

ពោលគឺអ្នកនាងពេជ្រ សោភា អះអាងថា គ្មានរឿងអ្វីដែលនាងត្រូវឈ្លោះជាមួយនឹងលោកដេវីតឡើយ គ្រាន់តែមួយរយៈក្រោយនេះ ម្នាក់ៗមានភាពល្បីល្បាញរៀងៗខ្លួន និងណាមួយជាប់ផលិតបទថ្មីផង ទើបរវល់មិនបានចាប់ដៃគូច្រៀងរួមគ្នាប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ជាក់ស្តែងកាលពីយប់មិញ បទចម្រៀងថ្មីរបស់អ្នកនាងពេជ្រ សោភា ដែលត្រៀមនឹងចេញលក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក៏ត្រូវបានលោក ងួន ចាន់ដេវីត គឺជាអ្នកនិពន្ធបទភ្លេងឱ្យច្រៀងផងដែរ និងមានការសម្រួលតន្រ្តី​ដោយលោក មាស សុគន្ធ។

បទនោះមានចំណងជើងថា «ទូងឈីង» ជាបទស្នាដៃនិពន្ធទំនុកច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដោយខ្លួនឯងផ្ទាល់៕

ចង់ដឹងថាបទភ្លេងរបស់ ដេវីតនិពន្ធពិរោះ ជក់ចិត្ត ញាក់កន្រ្តាក់អារម្មណ៍ប៉ុណ្ណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

ពេជ្រ សោភា និងដេវីត

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង តារាចម្រៀង ងួន ចាន់ដេវីតផងដែរ ក៏ទើបតែទិញថែមរថយន្តទំនើប តម្លៃរាប់មឺុនដុល្លារ សុទ្ធតែម៉ាក Audi ថែមមួយគ្រឿងទៀតដែរ ក្រោយពីទើបតែទិញរថយន្តថ្មីមិនបានប៉ុន្មានផង។

បច្ចុប្បនេះ យើងសង្កេតឃើញថា ទាំងកេរ្តិ៍ឈ្មោះ និងការងារសិល្បៈ របស់តារាចម្រៀងប្រុស លោក ងួន ចាន់ដេវីត កាន់តែកាក់កប និងល្បីខ្លាំងឡើងៗជាលំដាប់ ដោយមានទាំងចេញមុខតាមកម្មវិធីប្រគំតន្រ្តីទាំង២៤ខេត្តក្រុង និងតាមរយៈ បទចម្រៀងថ្មីៗរបស់លោក ជាដើម។

ដោយឡែក កាលពីប៉ុន្មានខែមុននេះ លោក ដេវីត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយលោកបានចំណាយលុយដល់ទៅខ្ទង់រាប់មឺុនដុល្លារ ក្នុងការទិញរថយន្តទំនើបថ្មីមួយគ្រឿង និងនាឡិកាដាំពេជ្រ ម៉ាក Rolex ជាដើម។

ប៉ុន្តែមិនថាយ៉ាងណា លោកដេវីត ក៏បានធ្វើឲ្យអ្នកគាំទ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយលោកបានទិញរថយន្តដ៏ថ្មីស្រឡាងនិងមានតម្លៃរាប់មឺុនដុល្លារ ថែមមួយគ្រឿងទៀត គឺរថយន្តម៉ាក Audi ពណ៌ខ្មៅ យ៉ាងទាក់ភ្នែក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត