ភ្នំពេញ៖ កន្លងមក តែងតែលេចពាក្យចចាមអារ៉ាមដែលថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នឹងងាកមកចាប់ដៃគ្នា ជាមួយនឹងតារាស្រីស្ទាយ Kpop កញ្ញា ទេព បូព្រឹក្សវិញ។ តើពាក្យចចាមអារ៉ាម និងមន្ទិលសង្ស័យទាំងនេះ គឺជាការពិតមែនឬយ៉ាងណា?

ជាការពិតណាស់ បើយោងតាមការបង្ហោះរូបភាពថ្មីៗ នៅលើទំព័រហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស គឺបានបង្ហាញយ៉ាងច្បាស់ថា ពាក្យចចាមអារ៉ាមទាំងនេះ គឺជាការពិតមែន។ 

ដោយអ្នកទាំងពីរ បានចេញបទចម្រៀង រាំលេងកម្សាន្តចូលឆ្នាំខ្មែរនៅថ្ងៃខាងមុខនេះ ជាមួយនឹងគ្នា ដោយខុសពីសព្វដង គឺលោកតែងតែថតជាមួយអ្នកនាង ពេជ្រ សោភា ជានិច្ច ប៉ុន្តែលើកនេះ លោកបែរជាមកចាប់ដៃរួមចេញចម្រៀងថ្មីជាមួយនឹងកញ្ញាទេព បូព្រឹក្សទៅវិញ ចំណែកឯចម្រៀងថ្មីសម្រាប់ចូលឆ្នាំជាមួយនឹង ពេជ្រ សោភា បែរជាគ្មានសោះសូម្បីតែមួយបទ៕  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត យក់ ថិតរដ្ឋា និងខេម ប៉ះគ្នាជាលើកដំបូង កក្រើកខ្លាំង ក្នុងបទថ្មី​ 

នេះជាលើកទីមួយហើយ ដែលតារាចម្រៀងមនោសញ្ចេតនា អ្នកនាង យក់ ថិតរដ្ឋា និងតារាចម្រៀងសម្លេងស្អកៗ លោក ខេម បានចាប់ដៃគូគ្នាបកស្រាយចម្រៀងមួយបទ ដែលកំពុងតែអង្រួនយុវវ័យអ្នកគាំទ្រជាច្រើននាក់។

បន្ទាប់ពីបានចូលខ្លួនមកច្រៀងនៅក្នុងផលិតកម្មថោន ដែលជាផលិតកម្មថ្មី អ្នកនាង យក់ ថិតរដ្ឋា ហាក់មានប្រជាប្រិយខ្លាំងឡើងៗ ជាពិសេសពេលនេះបានចាប់ដៃគូគ្នាជាមួយ លោក ខេម ទៀត កាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកទាំងពីរកាន់តែកើនឡើងដូចគ្នា។

អ្នកទាំងពីរបានរួមគ្នា ច្រៀងចម្រៀងឆ្លើយឆ្លងក្នុងបទ ៖ «Cute ទៅណា?» ដែលជាស្នាដៃនិពន្ធបទភ្លេងថ្មី ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ត្រៀមចូលឆ្នាំប្រពៃណីខ្មែរ៕

តោះចង់ដឹងថា តារាចម្រៀងទាំងពីរដួងនេះប៉ះគ្នាបកស្រាយ បទចម្រៀងពិរោះយ៉ាងណាដែរ ទៅស្តាប់ទាំងអស់គ្នា៖     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស