ភ្នំពេញ៖ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងមនោសញ្ចេតនា អ្នកនាង យក់ ថិតរដ្ឋា និងតារាចម្រៀងសម្លេងស្អកៗ លោក ខេម បានចាប់ដៃគូគ្នាបកស្រាយចម្រៀងមួយបទ ដែលកំពុងតែអង្រួនយុវវ័យអ្នកគាំទ្រជាច្រើននាក់។

បន្ទាប់ពីបានចូលខ្លួនមកច្រៀងនៅក្នុងផលិតកម្មថោន ដែលជាផលិតកម្មថ្មី អ្នកនាង យក់ ថិតរដ្ឋា ហាក់មានប្រជាប្រិយខ្លាំងឡើងៗ ជាពិសេសពេលនេះបានចាប់ដៃគូគ្នាជាមួយ លោក ខេម ទៀត កាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកទាំងពីរកាន់តែកើនឡើងដូចគ្នា។

ដោយកាលពីម្សិលមិញនេះ អ្នកទាំងពីរបានរួមគ្នា ច្រៀងចម្រៀងឆ្លើយឆ្លងក្នុងបទ ៖ «Cute ទៅណា?» ដែលជាស្នាដៃនិពន្ធបទភ្លេងថ្មី ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ត្រៀមចូលឆ្នាំប្រពៃណីខ្មែរ៕

តោះចង់ដឹងថា តារាចម្រៀងទាំងពីរដួងនេះប៉ះគ្នាបកស្រាយ បទចម្រៀងពិរោះយ៉ាងណាដែរ ទៅស្តាប់ទាំងអស់គ្នា៖      

យក់ ថិតរដ្ឋា និងខេម

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺ ចៅស្រី ស៊ីន ស៊ីសាមុត ស្រក់ទឹកភ្នែកនៅលើឆាក ច្រៀងលែងចេញ ពេលនឹកដល់ឪពុកខ្លួនដែលបានស្លាប់ទៅ

ការបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា «លោកពុក» ពីកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ពិតជាបានធ្វើឱ្យមានភាពអាល័យ និងបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះឪពុករបស់នាង ដែលបានលាចាកលោកនេះទៅហើយ កាលពីឆ្នាំ២០១៥កន្លងទៅ។

នៅលើឆាកតន្ត្រីក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានស្រក់ទឹកភ្នែករហាម និងអួលដើមក.ច្រៀងលែងចេញ ខណៈដែលទើបតែបកស្រាយបទចម្រៀងបានប៉ុន្មានឃ្លាប៉ុណ្ណោះ។

នេះបានបង្ហាញថា មិនមែនត្រឹមតែជាការច្រៀងបញ្ចេញសម្លេងតែមួយមុខនោះទេ ប៉ុន្តែជាការស្តែងចេញនូវអារម្មណ៍ពិតពីក្នុងបេះដូង ដែលនឹករលឹកយ៉ាងខ្លាំងទៅដល់លោកឪពុកជាទីស្រលាញ់ដែលបានចាកចេញទៅ គ្មានថ្ងៃវិលត្រលប់មកវិញ។

ទិដ្ឋភាពរបស់កញ្ញា ពិតជាបានអង្រួនចិត្តអ្នកទស្សនាវីដេអូមួយនេះ ឱ្យមានភាពកម្សត់ ស្រក់ទឹកភ្នែក សោកសៅទៅតាម នឹករលឹកទៅដល់អ្នកមានគុណយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម