ភ្នំពេញ៖ ចាប់តាំងពីចូលឆ្នាំ២០១៧ តារាសម្តែងស្រី និងជាតារាបង្ហាញម៉ូត អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជា បង្កើនមុខរបររកស៊ីជាច្រើន ដោយការរកស៊ីខ្លះ នាងក៏បានបើកជាហាង និងរបរខ្លះទៀត គឺនៅលក់តាមអនឡាញ មិនទាន់សម្រេចចិត្តបើកជាហាងធំនៅឡើយទេ។

ប្រហែលជាប្រិយមិត្ត ចង់ដឹងហើយ ថាតារាស្រីរូបនេះ បានបន្ថែមរបរថ្មីអ្វីខ្លះ ក្រៅពីអាជីពសិល្បៈ?

ជាការពិត អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាស្រីម្នាក់ ដែលមិនចេះនៅស្ងៀមនោះទេ តែងតែព្យាយាមធ្វើឲ្យខ្លួនឯង រវល់នឹងរបររកស៊ី បើទោះបីការងារសិល្បៈរបស់នាង មមាញឹក សឹងរកពេលសម្រាកមិនបានក៏ដោយ។

សព្វថ្ងៃនេះ តារារូបស្រីនេះ បានបើកហាងសាឡន ហាងលក់ផ្កា លក់កាបូប ស្បែកជើង គ្រឿងរក្សាសម្ផស្ស ដូចជាឡេលាបមុខ ឡេលាបដងខ្លួន និងគ្រឿងសម្អាងជាដើម។ ជាពិសេស ថ្មីៗនេះ រូបនាង ក៏បានបង្ហើបឲ្យដឹងថា នឹងជាអ្នកលក់រថយន្ត ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងមិនបានបញ្ជាក់យ៉ាងច្បាស់ទេថា ក្រុមហ៊ុនលក់រថយន្តនោះ ជារបស់នាងទៀត ឬយ៉ាងណា។

ពិតជាមិនធម្មតា នេះបានចំជាតារាស្រីម្នាក់ ដែលមានទាំងសម្រស់ មានទាំងសមត្ថភាព ក្នុងការនឹករកមុខរបររកស៊ីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែង និងជាប្រធានសមាគមន៍ មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញវត្តមានចូលរួម សកម្មភាពបំផុសឲ្យ សិស្សនិស្សិត ចូលរួមបរិច្ចាគឈាម នៅសកល វិទ្យាល័យ ជាតិគ្រប់គ្រង ដោយអ្នកនាងបានដឹកនាំ សិល្បករ-សិល្បការិនីល្បីឈ្មោះ ជាច្រើន ចូលរួមផងដែរ ។

នៅក្នុងកម្មវិធីបរិច្ឆាគឈាម ក្រោមប្រធានបទ «ឈាមនិស្សិតខ្ញុំ» នៅសកលវិទ្យាល័យជាតិគ្រប់គ្រង មានវត្តមានតារាល្បីៗ ចូលរួមយ៉ាងច្រើន ហើយនៅក្នុងនោះ សង្កេតឃើញថា មានវត្តមានតារាៗ ក៏បានចូលរួមបរិច្ឆាគឈាម ជាមួយសិស្សនិស្សិតផងដែរ ។

ក្នុងនោះសូម្បីតែ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ចូលរួមបរិច្ចាគឈាម ជាលើកដំបូងដែល ក្រោយពីអ្នកនាងបានត្រៀមចិត្ត និងត្រៀមខ្លួន អស់រយៈពេលជិត៤ឆ្នាំ ទម្រាំតែហ៊ានបរិច្ចាគឈាម មួយកំប្លោកនេះ ។ បើតាមពិធីការិនីអ្នកនាង ឌួង ហ្សូរីដា បានរៀបរាប់ថា «ចូលរួមអបអរសាទរដែល បងស្រីសំណព្វចិត្តខ្ញុំ បង ចន ច័ន្ទលក្ខិណា អាចធ្វើបានក្នុងការយល់ព្រមស្មគ្រ័ចិត្ត យ៉ាងក្លាហ៊ាន ក្នុងការបរិច្ចាគឈាម ជាលើកទីមួយនៃការបញ្ចុះបញ្ចូល ការបបួលរបស់ខ្ញុំ អស់រយ:ពេលជិត 4ឆ្នាំហើយ គឺថាមិនហ៊ានទេ ព្រោះគាត់ខ្លាចម្ជុលនិងឈាម..! »។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា