ភ្នំពេញៈ តារាសម្តែង និងជាប្រធានសមាគមន៍ មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញវត្តមានចូលរួម សកម្មភាពបំផុសឲ្យ សិស្សនិស្សិត ចូលរួមបរិច្ចាគឈាម នៅសកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅថ្ងៃនេះដោយអ្នកនាងបានដឹកនាំ សិល្បករ-សិល្បការិនីល្បីឈ្មោះ ជាច្រើន ចូលរួមផងដែរ ។

នៅក្នុងកម្មវិធីបរិច្ឆាគឈាម ក្រោមប្រធានបទ «ឈាមនិស្សិតខ្ញុំ» នៅសកលវិទ្យាល័យជាតិគ្រប់គ្រង មានវត្តមានតារាល្បីៗ ចូលរួមយ៉ាងច្រើន ហើយនៅក្នុងនោះ សង្កេតឃើញថា មានវត្តមានតារាៗ ក៏បានចូលរួមបរិច្ឆាគឈាម ជាមួយសិស្សនិស្សិតផងដែរ ។

ក្នុងនោះសូម្បីតែ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ចូលរួមបរិច្ចាគឈាម ជាលើកដំបូងដែល ក្រោយពីអ្នកនាងបានត្រៀមចិត្ត និងត្រៀមខ្លួន អស់រយៈពេលជិត៤ឆ្នាំ ទម្រាំតែហ៊ានបរិច្ចាគឈាម មួយកំប្លោកនេះ ។ បើតាមពិធីការិនីអ្នកនាង ឌួង ហ្សូរីដា បានរៀបរាប់ថា «ចូលរួមអបអរសាទរដែល បងស្រីសំណព្វចិត្តខ្ញុំ បង ចន ច័ន្ទលក្ខិណា អាចធ្វើបានក្នុងការយល់ព្រមស្មគ្រ័ចិត្ត យ៉ាងក្លាហ៊ាន ក្នុងការបរិច្ចាគឈាម ជាលើកទីមួយនៃការបញ្ចុះបញ្ចូល ការបបួលរបស់ខ្ញុំ អស់រយ:ពេលជិត 4ឆ្នាំហើយ គឺថាមិនហ៊ានទេ ព្រោះគាត់ខ្លាចម្ជុលនិងឈាម..! »។

ដូច្នេះចង់ដឹងថាលទ្ធភាព តារាប្រុសស្រីល្បីៗចូលរួម សកម្មភាពបរិច្ចាគឈាម មានវត្តមានតារារូបណាខ្លះ សូមទស្សនាសកម្មភាពខាងក្រោម៖

ប្រភព៖ looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា